ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​បន្ថយ​ហានិភ័យ​មហារីក​សុដន់

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន​ជាង​មួយ​ម៉ោង​ជា​រៀងរាល់ថ្ងៃ​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​សុដន់​លើ​ស្ត្រី​។ ទោះបីជា​ប្រភេទ​នៃ​ដុំ​សាច់​ដែល​ស្ត្រី​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ប៉ុណ្ណា​ដែល​អាច​ជួយ​,​ការ​ស្រាវជ្រាវ​៣៧​បាន​រក​ឃើញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​គឺ​មាន​ប្រយោជន៍ ចំពោះ​ស្ត្រី គ្រប់​វ័យ និង​ទំហំ​ទាំងអស់​។ ម៉ា​ធូ ប៊ូ​នី​ញ៉ូ​ល (Matheiu…

ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន​ជាង​មួយ​ម៉ោង​ជា​រៀងរាល់ថ្ងៃ​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​សុដន់​លើ​ស្ត្រី​។

ទោះបីជា​ប្រភេទ​នៃ​ដុំ​សាច់​ដែល​ស្ត្រី​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ប៉ុណ្ណា​ដែល​អាច​ជួយ​,​ការ​ស្រាវជ្រាវ​៣៧​បាន​រក​ឃើញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​គឺ​មាន​ប្រយោជន៍ ចំពោះ​ស្ត្រី គ្រប់​វ័យ និង​ទំហំ​ទាំងអស់​។

ម៉ា​ធូ ប៊ូ​នី​ញ៉ូ​ល (Matheiu Boniol) បាន​និយាយ​ថា នេះ​គឺជា​ការ​ស្រាវជ្រាវ ទាំងអស់​ដែល បាន មើល​ពី​ទំនាក់ទំនង​រវាង​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ដែល​ត្រូវ​បាន ពិនិត្យ ដូចនេះ​យើង​ជឿជាក់​ថា លទ្ធផល​នៃ​ការ​វិភាគ​របស់​យើង​គឺ​មាន​លទ្ធផល​មួយ​ត្រឹមត្រូវ​។

អ្នក​ស្រាវជ្រាវ​បាន​វិភាគ​លើ​ការ​ស្រាវជ្រាវ​ដែល​ទាក់ទង​ទៅ​លើ​ស្ត្រី​ជាង​៤​លាន​នាក់ ។ នៅ​ពេល​ដែល បាន​ប្រៀបធៀប​ជាមួយនឹង​ស្ត្រី​ដែល​បាន​ធ្វើ​លំ​ហាត់ប្រាណ​នោះ​, អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន​បំផុត បាន​ថយ​ចុះ​ហានិភ័យ​នៃ​ជំ​ង​មហារីក​សុដន់​របស់​ពួក​គេ​ដល់​ទៅ​១២% ។

ការ​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា លំ​ហាត់ប្រាណ​បាន​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី បើ​មិន​មើល​ពី​អាយុ និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​របស់​ពួក​គេ ។ អ្នក​ស្រាវជ្រាវ​បាន​សរុប​ថា អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មិន​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ស្រក​ទម្ងន់​តែ​មួយ​មុខ ឬ​ការ​ធ្វើ​លំ​ហាត់ប្រាណ នៅ​អាយុ​ក្មេង​នោះ​ទេ ។

វេជ្ជបណ្ឌិត ហី​ឡា​រី ដុប​សាន់ (Hilary Dobson) បាន​និយាយ​ថា ការ​ស្រាវជ្រាវ​ទាំងនេះ គឺ​សំខាន់​សម្រាប់​គ្រប់​ស្ត្រី​ទាំងអស់ ។ ខណៈ​ពេល​ដែល​ច​លន​ការ​នៃ​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​នៅ​តែ​មិន​ទាន់​ច្បាស់​,​ការ​វិភាគ​បាន​ផ្តល់​អោយ​ស្ត្រី​នូវ​ការ​ជម្រុញ​យ៉ាង​ពិតប្រាកដ​ដើម្បី​បង្កើន​ការ​ធ្វើ​លំ​ហាត់ប្រាណ ។

ការ​ធ្វើ​លំ​ហាត់ប្រាណ​បាន​សម្គាល់​ឃើញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ត្រូវ​បាន​គេ​ស្គាល់​ថា ជួយ ការពារ​ប្រឆាំង​នឹង​ទម្រង់​នៃ​ជំងឺមហារីក​ដទៃ​ទៀត និង​ជំងឺ​បេះដូង​ផង​ដែរ ។

បន្ថែម​ពីលើ​ជំងឺមហារីក ដែល​រួម​មាន​ប្រភេទ​នៃ​ការ​កាច​សាហាវ​នៃ​ជំងឺមហារីក​,​អាច​ត្រូវ​បានការ​ពារ ដោយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​នោះ គួរតែ​លើកទឹកចិត្ត​អោយ​អភិវឌ្ឍ​ទីក្រុង​ដែល​ជម្រុញ​អោយ​ជិះ​កង់ និង​ដើរ​អោយ​បាន​ច្រើន​, បង្កើត និង​ជម្រុញ​អោយធ្វើ​លំ​ហាត់ប្រាណ​អោយ​បាន​ច្រើន ។

Boniol បាន​និយាយ​ថា វា​មាន​តម្លៃ​ថោក​, យុទ្ធសាស្ត្រ​សាមញ្ញ ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ជំងឺ ដែល មាន​តម្លៃ​ថ្លៃ​ទៅ​វិញ ទាំង​ការ​ថែទាំ​សុខភាព និង​ទៅ​អ្នកជំងឺ និង​គ្រួសារ​របស់​អ្នកជំងឺ ។

ការ​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ថា ការ​ព្យាបាល​ដោយ​អរ​ម៉ូ​ន​ឆ្លើយ​តប​ទៅ​នឹង​ប្រសិទ្ធប​ភាព​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ ។ ពួក​គេ​បាន​ចង្អុលបង្ហាញ​ថា ការ​កើនឡើង​ចំនួន​នៃ​ស្ត្រី​នឹង​នៅ​តែ​ទទួល​បាន​ប្រយោជន៍​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ