ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ធំ​ៗ​ តុលាការ​ហាម​យានយន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​កំពូល​អា​ល្លឺ​ម៉​ង់​បាន​សម្រេច​ឱ្យ​ទីក្រុង ធំ​ៗ​អាច​ប្រកាស​ប្រើ​បម្រាម​លើ​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត ពិសេស​លើ​រថយន្ត​ចាស់ និង​ម៉ាស៊ីន​មិន​អំ​ណោ​ច​ផល​ធ្វើ​ចរាចរ​នៅ​ក្នុង​ទីក្រុង ។ បម្រាម​នេះ​គឺជា​ផ្នែក​មួយ​ការពារ​អាកាសធាតុ និង​សេចក្តីសម្រេច​នេះ​មិន​អាស្រ័យ​លើ​ការ​រារាំង​ពី​សាលាឧទ្ធរណ៍​ទេ ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​កំពូល​អា​ល្លឺ​ម៉​ង់​បាន​សម្រេច​ឱ្យ​ទីក្រុង ធំ​ៗ​អាច​ប្រកាស​ប្រើ​បម្រាម​លើ​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត ពិសេស​លើ​រថយន្ត​ចាស់ និង​ម៉ាស៊ីន​មិន​អំ​ណោ​ច​ផល​ធ្វើ​ចរាចរ​នៅ​ក្នុង​ទីក្រុង ។ បម្រាម​នេះ​គឺជា​ផ្នែក​មួយ​ការពារ​អាកាសធាតុ និង​សេចក្តីសម្រេច​នេះ​មិន​អាស្រ័យ​លើ​ការ​រារាំង​ពី​សាលាឧទ្ធរណ៍​ទេ ។

សាលដីកា​របស់​តុលាការ​អាច​ប៉ះពាល់​ដល់​ឧស្សាហកម្ម​រថយន្ត និង​គោលនយោបាយ​នៃ​ការ​ដឹក​ជញ្ជូន ប៉ុន្តែ​ចាត់​ទុក​ថា​មាន​ប្រតិកម្ម​យ៉ាង​ធ្ងន់​នៅ​លើ​ពិភពលោក ពី​ការ​ជំទាស់​លើ​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត ។ កន្លង​មក​ផល​ប៉ះពាល់​នេះ​បាន​កើត​មាន​រួច​មក​ហើយ តាំងពី​ក្រុមហ៊ុន​វ៉ុល​វ៉ា​ហ្គេ​ន បាន​ទទួលស្គាល់​នៅ​ឆ្នាំ​២០១៥ ស្តី​ពី​ការ​បោក​បញ្ឆោត​ក្នុង​ការ​សាក​ល្បង​បញ្ចេញ​ផ្សែង​ពុល​របស់​អា​មេ​រិ​ក ដោយ​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត កំណត់​ការ​បញ្ចេញ​ឧស្ម័ន​ពុល និង​«Nitrogen Oxide» ជា​មូលហេតុ​នៃ​ជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម ។

ប្រទេស​ជា​ច្រើន​អាច​ពិចារណា​ប្រើ​បទបញ្ជា​គ្រប់គ្រង​លើ​រថយន្ត​ម៉ា​ស៊ូ​ត ប៉ុន្តែ​ការ​មាន​បម្រាម​នៅ​ក្នុង​ប្រទេស​ជាដើម​កំណើត​នៃ​ឧស្សាហកម្ម​រថយន្ត​ស៊េរី​ថ្មី​នេះ ចាត់​ទុក​ថា​មាន​ផល​ប៉ះពាល់​ដល់​ឧស្សាហកម្ម​រថយន្ត​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ដោយ​មាន​រថយន្ត​ចំនួន​១២​លាន​គ្រឿង​នៅ​ទូ​ទាំង​អឺរ៉ុប​ប្រើប្រាស់​ម៉ា​ស៊ូ​ត ។ ដូច្នេះ​រថយន្ត​ជា​ច្រើន​លាន​គ្រឿង​អាច​ត្រូវ​ចត​ចោល​នៅផ្ទះ ។

ដីកា​នោះ​បាន​វាយប្រហារ​ដល់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​របស់​លោកស្រី​អធិការបតី Angela Merkel ដែល​មិន​យល់​ស្រប​លើ​បម្រាម​ប្រើ​រថយន្ត​ម៉ា​ស៊ូ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ