ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ខ្លាំង​ម្ល៉េះ ដេញ​កា.ប់​គ្នា​គ្មាន​ញញើត​សោះ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ជនសង្ស័យ​ជា​ក្មេង​ទំនើង​ពីរ​នាក់ បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគ​បាល​អធិការ​ស្រុក​វ៉ើ​ន​សៃ ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២២​និង​២៧​នាទី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ​ខេត្ត​រតនគីរី…

ខេត្ត​រតនគីរី ៖ ជនសង្ស័យ​ជា​ក្មេង​ទំនើង​ពីរ​នាក់ បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគ​បាល​អធិការ​ស្រុក​វ៉ើ​ន​សៃ ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២២​និង​២៧​នាទី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ​ខេត្ត​រតនគីរី ។

ជនសង្ស័យ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ទី​១- ឈ្មោះ ភឿ​ក វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ទី​២-​ឈ្មោះ​ខុប សម្បត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។
តាម​ប្រភព​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំង​២​នាក់​នោះ បាន​បង្ក​ការ​អុកឡុក ដោយ​យក​ដាវ​សា​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្នា ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ស្រា​បៀរ​នៅ​ចំណុច​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ​ខេត្ត​រតនគីរី ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​វ៉ើ​ន​សៃ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ