ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ជិះទូក​ឆ្លងទន្លេ​រក​ប្រមាញ់​សត្វ​ពស់​ត្រូវ​លិច​ទូក​លង់ទឹក​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស់​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​ដែល​ពួក​គេ​បាន​នាំ​គ្នា​ជិះទូក​ឆ្លង​ទៅ​ត្រើយម្ខាង​ដើម្បី​ដើរ​ប្រមាញ់​សត្វ​ពស់​ចៃដន្យ​ទឹក​គួ​ច​លិច​ទូក​នៅ​កណ្តាលទន្លេ ។ ហេតុ​ការ​លិច​ទូច​នៅ​កណ្តាលទន្លេ​បណ្ត​ល​ឱ្យ​មាន​មនុស្ស​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​២៨​ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ទឹក​ជួរ​លាវ ស្ថិត​ក្នុងភូមិ​អូ​កាន…

ខេត្តរតនគិរី ៖ បុរស់​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​ដែល​ពួក​គេ​បាន​នាំ​គ្នា​ជិះទូក​ឆ្លង​ទៅ​ត្រើយម្ខាង​ដើម្បី​ដើរ​ប្រមាញ់​សត្វ​ពស់​ចៃដន្យ​ទឹក​គួ​ច​លិច​ទូក​នៅ​កណ្តាលទន្លេ ។ ហេតុ​ការ​លិច​ទូច​នៅ​កណ្តាលទន្លេ​បណ្ត​ល​ឱ្យ​មាន​មនុស្ស​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​២៨​ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ទឹក​ជួរ​លាវ ស្ថិត​ក្នុងភូមិ​អូ​កាន ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

នគ​បាល​ស្រុក​លំ​ផាត់​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​លិចលង់​ទឹក​ស្លាប់​នោះ​ឈ្មោះ សយ ស្រ៊ី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ និង​បក្សពួក​៣​នាក់​ទៀត​បាន​បបួល​នាំ​គ្នា​ជិះទូក​ទៅ​រក​សត្វ​ពស់​នៅ​ត្រើយម្ខាង​ទន្លេ លុះ​អ៊ុំ​ទូក​ដល់​ឆ្លង​កាត់ទឹក​ជួរ​ហូរ​ខ្លាំង​ក៏​រេ​ទូក​បុក​ទៅ​នឹង​ថ្ម​បណ្តាល​ក្រឡាប់​ទូក​លិច​តែ​ម្តង ។ ខណៈនោះ​បី​នាក់​ទៀត​ដែល​នៅ​រស់​នោះ​ដោយសារ​បាន​តោង​ចាប់​ទូក​បណ្តែត​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដោយឡែក​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ពេល​កើត​មាន​ហេតុការណ៍​គឺ​គាត់​បាន​ហែល​ចេញពី​ទូក​ក៏​បាន​លង់ទឹក​ស្លាប់​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ជំនាញ​ស្រុក​សហការ​កម្លាំង​ប៉ុស្តិ៍​ចុះ​ពិនិត្យ​ស្រាវជ្រាវ និង​រក​សាកសព​លិច​ក្នុង​ទឹក ។ ហើយ​សាកសព​ត្រូវ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​៨​នឹង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​កំពុងទឹក ឈ្មោះ វី អណ្តែត​ពី​កន្លែង​កើតហេតុ​ចំងាយ​ប្រហែល​​៤០០​ម៉ែត្រ ។ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​រួច​កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​អធិការ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឱ្យទៅ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ