ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របក​គំហើញ​​សត្វ និង​​រុក្ខ​ជាតិ​ថ្មីៗ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​​មហា​តំបន់​​មេគង្គ

11 ឆ្នាំ មុន

ក្នុង​ចំណោម​សត្វ និង​រុក្ខ​ជាតិ​ចំនួន​​១០​ប្រភេទ​​​ ដែល​របាយ​ការណ៍​​​បាន​ពិពណ៌​​នា​​មាន​សត្វ​​​ប្រចៀវ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​​ថា​ប្រចៀវ​ច្រមុះ​​បំពង់ ។ វា​មាន​មាឌ​តូច​​ ប៉ុន្តែ​​វា​មាន​មុខ​មាត់​អាក្រក់​​​ស្រដៀង​​នឹង​បិសាច ត្រូវ​បាន​គេ​​រក​ឃើញ​នៅ​ប្រទេស​វៀត​ណាម​ ។ សត្វ​ប្រចៀវ​​នេះ​​ដូច​គ្នា​នឹង​ប្រចៀវ​​ច្រមុះ​​​បំពង់​ពីរ​​ផ្សេង​​​ទៀត​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​​នៅ​​ក្នុង​ឆ្នាំ​​២០១១ រស់​នៅ​ក្នុង​តំបន់​​

​ប្រចៀវ​​មួយ​ប្រភេទ​​ថ្មី​ត្រូវ​បាន​​គេ​ដាក់​ឈ្មោះ​​ដោយ​ផ្អែក​​លើ​រូប​​រាង​​អាក្រក់​​​ស្រដៀង​នឹង​​បិសាច​​របស់​វា​​ ត្រី​គ្មាន​​​ភ្នែក ​​ហើយ​រស់​នៅ​ក្នុង​​ដី​ភក់ សត្វ​​ពស់​​មួយ​ប្រភេទ​​​ដែល​មាន​ភ្នែក​​ពណ៌​ក្រហម​​ចាស់​ និង​សត្វ​​កញ្ចាញ់​​ចេក​មួយ​ប្រភេទ​ដែល​​យំ​ឮ​សូរ​ដូច​​សត្វ​បក្សី ​​​ស្ថិត​នៅ​ក្នុង​​​ចំណោម​សត្វ​ និង​រុក្ខ​ជាតិ​​ចំនួន​​១២៦​​ប្រភេទ​ថ្មីៗ​ដែល​ត្រូវ​​បាន​អ្នក​វិទ្យា​​សាស្ត្រ​​​រក​ឃើញ​​​នៅ​ក្នុង​មហា​​​តំបន់​​មេគង្គ​​ក្នុង​ឆ្នាំ​​២០១១​​ ដែល​ត្រូវ​​​បាន​​​ពិពណ៌​នា​​នៅ​ក្នុង​​​របាយ​ការណ៍​ថ្មី​​​មួយ​របស់​អង្គ​​ការ WWF មាន​​​ចំណង​ជើង​ថា Extra Terrestrial។

ក្នុង​ចំណោម​សត្វ និង​រុក្ខ​ជាតិ​ចំនួន​​១០​ប្រភេទ​​​ ដែល​របាយ​ការណ៍​​​បាន​ពិពណ៌​​នា​​មាន​សត្វ​​​ប្រចៀវ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​​ថា​ប្រចៀវ​ច្រមុះ​​បំពង់ ។ វា​មាន​មាឌ​តូច​​ ប៉ុន្តែ​​វា​មាន​មុខ​មាត់​អាក្រក់​​​ស្រដៀង​​នឹង​បិសាច ត្រូវ​បាន​គេ​​រក​ឃើញ​នៅ​ប្រទេស​វៀត​ណាម​ ។ សត្វ​ប្រចៀវ​​នេះ​​ដូច​គ្នា​នឹង​ប្រចៀវ​​ច្រមុះ​​​បំពង់​ពីរ​​ផ្សេង​​​ទៀត​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​​នៅ​​ក្នុង​ឆ្នាំ​​២០១១ រស់​នៅ​ក្នុង​តំបន់​​ព្រៃ​ត្រូពិច​​ ហើយ​ងាយ​ទទួល​​រង​គ្រោះ​ពី​​ការ​កាប់​បំ​ផ្លាញ​​​ព្រៃ​ឈើ។ ក្នុង​រយៈ​​ពេល​ត្រឹម​​​តែ​​​៤​ទស្សវត្ស​​​ ព្រៃ​​ឈើ​នៅ​ក្នុង​​មហា​​តំបន់​​មេ​គង្គ​​ចំនួន​៣០​ភាគ​រយ​បាន​​បាត់ ​បង់ ។

លោក​នីក ខកស៍ ប្រធាន​​កម្ម​វិធី​អភិ​រក្ស​សត្វ​​ និង​រុក្ខ​ជាតិ​​​នៃ​អង្គ​​ការ WWF មហា​តំបន់​​​មេគង្គ​​​បាន​និយា​យថា ៖ «ស្រប​​ពេល​នឹង​របក​​គំហើញ​​​ថ្មីៗ​​ក្នុង​ឆ្នាំ​​២០១១ បញ្ជាក់​អំពី​សារ​សំខាន់​​នៃ​តំបន់​​​មេគង្គ​​ថា​​មាន​តម្លៃ​​​ផ្នែក​ជីវ​​ចម្រុះ​​​ដ៏​សម្បើម​​នឹក​ស្មាន​មិន​​ដល់​នោះ​​​ មាន​សត្វ​​ និង​រុក្ខ​​ជាត​​ិ​ថ្មីៗ​​ជា​ច្រើន​​ប្រភេទ​​​កំពុង​ទទួល​រង​នូវ​​ការ​គំរាម​កំហែង​​​យ៉ាងធ្ងន់​​​​ដោយ​សារ​​​ទី​ជម្រក​​​របស់​វា​​រួម​​តូច​ទៅៗ ។ ​មាន​តែ​ការ​​​វិនិ​​យោគ​​ផ្នែក​​​អភិ​រក្ស​​​ធម្ម​ជាតិ​ប៉ុណ្ណោះ​​​ ជា​ពិសេស​​​ក្នុង​កិច្ច​​ការ​ពារ​​ និង​គ្រប់​គ្រង​​តំបន់​ការ​ពារ​ធម្ម​ជាតិ ​​​និង​ការ​អភិ​វឌ្ឍ​​​សេដ្ឋ​កិច្ច​​បៃ​តង​​ ទើប​សត្វ និង​រុក្ខ​ជាតិ​​​ថ្មី​ៗ​ទាំង​នេះ​ត្រូវ​បាន​​ការ​ពារ​​ ហើយ​ធ្វើ​​​ឱ្យ​គេ​​នៅ​មាន​សង្ឃឹម​​ក្នុង​ការ​រក​ឃើញ​​​នូវ​សត្វ និង​​រុក្ខ​ជាតិ​ថ្មីៗ​ទៀត​​ក្នុង​ពេល​​​អនាគត​​​» ។

ត្រី​ទឹក​សាប​មួយ​​ប្រភេទ​​​ស្ថិត​ក្នុង​​អំបូរ​​អត់​ស្រកា​​ (Clarias grcilentus) ត្រូវ​បាន​​គេ​រកឃើញ​​​នៅ​កោះ Phu Quoc នៃ​ប្រទេស​​​វៀត​ណាម ហើយ​​អាច​​​ធ្វើ​ចរាចរ​ឆ្លង​​កាត់​លើ​ផ្ទៃ​ដី​ដោយ​​​ប្រើ​ប្រាស់​​ព្រុយ​​នៅ​ជាប់​ពោះ​របស់​វា​ដើម្បី​​​ឱ្យ​ខ្លួន​វា​​ហើប​ពី​ដី ហើយ​​ចលនា​​រំកិល​ទៅ​​មុខ​របស់​​វា​ស្រដៀង​​ទៅ​នឹង​​ចលនា​​សត្វ​ពស់​​​លូន។ ត្រី​មាន​​​ទំហំ​តូច​ខុស​ប្រក្រតី (Boraras naevus) មាន​​ប្រវែង​ត្រឹម​​២​សង្ទី​ម៉ែត្រ ត្រូវ​បាន​គេ​​រក​ឃើញ​​​នៅ​​ប៉ែក​ខាង​​ត្បូង​​ប្រទេស​ថៃ ហើយ​ត្រូវ​​បាន​​គេ​ដាក់​ឈ្មោះ​វា​​ផ្អែក​​​លើ​ស្នាម​​ក្រឡេ​​ក្រឡា​ចាស់​​មួយ​ដុំ​ធំ​នៅ​លើ​ខ្លួន​​​ពណ៌​​មាស​​របស់​វា​។
ត្រី​មួយ​ប្រភេ​ទ​មាន​ពណ៌​​ស៊ី​ជម្ពូ​​​ប្រឿងៗ​ដែល​ស្ថិត​នៅ​ក្នុង​អំបូរ​​ត្រី​មាន​​​ស្រកា​​ ត្រូវ​បាន​​គេ​រក​ឃើញ​​​ក្នុង​ផ្ទៃ​​ទន្លេ Xe Bangfai ជា​ដៃ​ទន្លេ​​​មេគង្គ​​​មួយ​ស្ថិត​នៅ​​ផ្នែក​​​​កណ្តាល​​​ប្រទេស​ឡាវ ។ ត្រី​នេះ​​ (Bangana musaie) ពុំ​​មាន​​​ភ្នែក​ទេ ហើយ​វា​ជា​​ប្រភេទ​​​ងាយ​រង​គ្រោះ​ដោយ​សារ​​​ប្រភេទ​​ទី​ជម្រក​​របស់​​វាមាន​តិច ។

ទន្លេ​មេគង្គ​​ជា​ទី​ជម្រក​​សម្រាប់​ត្រី​ចំនួន​​ប្រមាណ​​៨៥០​ប្រភេទ ហើយ​វា​ជា​ប្រភព​ធន​ធាន​​​ជល​ផល​ដ៏​សម្បូរ​​បែប​​បំផុត​​​នៅ​​លើ​ពិភព​លោក​ ។ ការ​សាង​សង់​​ទំនប់​សាយ៉ា​បូរី​នៅ​​ក្នុង​ប្រទេស​​ឡាវ​​នៅ​លើ​ដង​​ទន្លេ​មេគង្គ​​​ គឺ​ជា​កត្តា​​​គំរាម​​កំហែង​​មួយដ៏​ធ្ងន់​​​​ដល់​ធន​ធាន​​​ជីវ​ចម្រុះ​​​នៃ​តំបន់​​​នេះ​ និង​ផល​​​​ិត​ភាព​ដែល​គាំទ្រ​ដល់​​ការ​ចឹញ្ចឹម​​ជីវ​ិត​​របស់​​ប្រជា​ជន​​ជាង​៦០​លាន​​នាក់ ។

លោក​នីក ខកស៍ បាន​និយាយ​ថា ៖ «ទន្លេ​​មេគង្គ​មាន​ធន​ធាន​ជីវ​​​ចម្រុះ​​ក្នុង​ទឹក​​​ដ៏​សម្បូរ​​បែប​លំដាប់​ទី​ពីរ​​ បន្ទាប់​ពី​ទន្លេ​​​អាម៉ាហ្សូន» ។ លោក​​បាន​បន្ត​ថា ៖ «ទំនប់​វារី​អគ្គិសនី​​សាយ៉ា​បូរី​​អាច​​បង្ក​​ជា​ឧបសគ្គ​ដ៏​​ចម្បង​​មួយ​សម្រាប់​​​ត្រី​ច្រើន​ប្រភេទ​​ ហើយ​​​វា​ជា​សញ្ញា​​​​បង្ហាញ​ពី​ទី​អវសាន​​សម្រាប់​​​ប្រភេទ​សត្វ​​​ដែល​គេ​ស្គាល់​​ហើយ និង​ប្រភេទ​​​សត្វ​ដែល​​គេ​​ពុំ​​ទាន់​បាន​ស្រាវ​ជ្រាវ​​​រក​​ឃើញ» ។
កញ្ចាញ់​ចេក​​​មួយ​ប្រភេទ​​​ ត្រូវ​បាន​គេ​រក​ឃើញ​​​នៅ​ក្នុង​តំបន់​​ព្រៃ​ដែល​​មាន​រយៈ​​កម្ពស់​ខ្ពស់​​​នៅ​ក្នុង​ប្រទេស​វៀត​ណាម​​ប៉ែក​ខាង​ជើង ។ សត្វ​នេះ​​យំ​ឮសំឡេង​​​ដូច​សត្វ​បក្សី​​ច្រើន​ជាង​​ដូច​សត្វ​​កញ្ចាញ់​​ចេក​ទូទៅ ។ ជា​ទូ​ទៅ​​​សត្វ​កញ្ចាញ់​ចេក​​ឈ្មោល​​ចែ​ចង់​​កញ្ចាញ់​​ចេក​ញី​​ដោយ​ធ្វើ​​សំឡេង​«-ក្រោកៗ​​»ជាប​់គ្នា ប៉ុន្តែ​​កញ្ចាញ់​​ចេក​ថ្មី​មួយ​នេះ​​បញ្ចេញ​​សំឡេង​ផ្សេង​​​ៗ​គ្នា ពោល​គឺ​​វា​ពុំ​​ដែល​បន្លឺ​​សំឡេង​ដូច​​គ្នា​ពីរ​​​ដង​ឡើយ ។

ឧរង្គ​សត្វ​​​ចំនួន​​២១​​​ប្រភេទ ក៏​ត្រូវ​​បាន​គេ​រក​ឃើញ​​នៅ​ក្នុង​ឆ្នាំ​២០១១​ដែរ​ រាប់​បញ្ចូល​ទាំង​សត្វ​​​​ពស់​បៃ​តង​​​មួយ​ប្រភេទ​​​ដែល​មាន​ភ្នែក​​ពណ៌​​ក្រហម​ចាស់ (Trimeresurus rubeus) រស់​នៅ​ក្នុង​​ព្រៃ​​ជិត​ទី​ក្រុង​​​ហូជីមិញ ។ តំបន់​ព្រៃ​នោះ​​​លាត​​សន្ធឹង​​​តាម​​បណ្តោយ​​កូន​ភ្នំ​តូចៗ​​នៃប្រទេស​​​វៀត​ណាម​​ប៉ែក​​ខាង​ត្បូង​​​​រហូត​​ដល់​ខ្ពង់​រាប​​​កម្ពុជា​​​ភាគ​ខាង​កើត ។

សត្វ​ពស់​​​កន្ទុយ​​​ខ្លី​មួយ​ប្រភេទ​​​ ត្រូវ​បាន​គេ​រក​ឃើញ​​​នៅ​ក្នុង​ដែន​​ជម្រក​​សត្វ​ព្រៃ​ Kyaiktiyo ក្នុង​​ប្រទេស​មីយ៉ាន់​ម៉ា ។ សត្វ​​​​ពស់​នេះ (Python Kyaiktiyo) មិន​ត្រូវ​បាន​គេ​រក​ឃើញ​​​ទៀត​ឡើយ បើ​ទោះ​​​បី​ជា​គេ​​បាន​ចុះ​ស្រាវ​ជ្រាវ​​ច្រើន​ដង​​ក៏​ដោយ ហើយ​អ្នក​វិទ្យា​សាស្ត្រ​​​មាន​ព័ត៌​មាន​​​តិច​តួច​​អំពី​ជីវ​​សាស្ត្រ​​​ របាយ និង​​កត្តា​​​គំរាម​​កំហែង​​ចំពោះ​សត្វ​នេះ ។ ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ សត្វ​ពស់​​ដែល​មាន​ប្រវែង​​១,៥​​ម៉ែត្រ​​នេះ​​កំពុង​​ប្រឈម​នឹង​​កត្តា​គំរាម​​កំហែង​ផ្សេងៗ​ដែល​​បង្កដល់​​សត្វ​ពស់​​ផ្សេង​​ទៀត​​​ក្នុង​នោះ​រួម​មាន ការ​បាត់​​បង់​ទី​ជម្រក ការ​បរ​បាញ់​​ខុស​ច្បាប់​សម្រាប់​​យក​សាច់​​ ស្បែក និង​ការ​ជួញ​​ដូរ​​​សម្រាប់​ធ្វើ​​ជា​សត្វ​​ចិញ្ចឹម ។

លោក​នីក ខកស៍ បាន​និយាយ​​ថា ៖ «ការ​​​បរ​បាញ់​សម្រាប់​​ពាណិជ្ជ​កម្ម​សត្វ​ព្រៃ​​​ខុស​ច្បាប់​​​ជា​ការ​គំរាម​​កំហែង​​​ចម្បង​​​មួយ​​ដល់​ការ​​​រស់​រាន​​​របស់​សត្វ​​ជា​ច្រើន​​​ប្រភេទ​នៅ​​តំបន់​​អាស៊ី​​អាគ្នេយ៍​​ ។ ​ដើម្បី​​​ដោះ​ស្រាយ​​​បញ្ហា​នេះ​​​ អង្គ​ការ WWF និង​អង្គ​​ការ TRAFFIC​ បាន​​និង​កំពុង​​អនុវត្ត​​​យុទ្ធនាការ​​​មួយ​ជា​សាកល​ក្នុង​ឆ្នាំ​នេះ​​​ក្នុង​គោល​​​ដៅ​បង្កើន​​​ប្រសិទ្ធ​ភាព​​​នៃ​ការ​អនុវត្ត​​​ច្បាប់ បង្អាក់​​​សកម្ម​ភាព​ជួញ​​ដូរ​សត្វ​ព្រៃ​​​ខុស​ច្បាប់ និង​កាត់​បន្ថយ​​​តម្រូវ​​ការ​​ផលិត​ផល​​នៃ​​ប្រភេទ​សត្វ​​រង​គ្រោះ​​​ថ្នាក់​ជិត​ផុត​​ពូជ» ។

របាយការណ៍​​ Extra Terrestrial ពិពណ៌​នា​អំពី​​​ប្រភេទ​សត្វ​​ និង​រុក្ខ​​ជាត​ិ​ថ្មី​​​ៗ​ចំនួន​១០​​ប្រភេទ​​នៅ​ក្នុង​ឆ្នាំ​​២០១១​ក្នុង​នោះ​​អ្នក​វិទ្យា​សាស្ត្រ​បាន​​កត់​ត្រា​​ទុក​​នូវ​រុក្ខ​ជាតិ​​ចំនួន​​៨២​ប្រភេទ ត្រី​ចំនួន​​១៣​ប្រភេទ ឧរង្គ​​សត្វ​​ចំនួន​២១​ប្រភេទ ថល​ជ​​លិក​សត្វ​​​ (សត្ថ​​ដែល​អាច​​​រស់​នៅ​​លើ​គោក​​ក៏​បាន​​​ក្នុង​ទឹក​​ក៏​បាន)​​ចំនួន​​៥​ប្រភេទ និង​ថនិក​សត្វ​ចំនួន​​៥​ប្រភេទ នៅ​ក្នុង​មហាតំបន់​​មេគង្គ​​​នៃ​តំបន់​​​អាស៊ី​អាគ្នេយ៍​​​រួម​មាន​​ ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា​ ថៃ វៀត​ណាម និង​ខេត្ត​​យូណា​​ន​នៃ​ប្រទេស​​ចិន​​ប៉ែក​និរតី ។ ចាប់​តាំង​ពី​ឆ្នាំ​​១៩៩៧ មក​ មាន​សត្វ​​​ និង​រុក្ខ​ជាតិ​​ប្រភេទ​​ថ្មីៗ​ចំនួន​​១.៧១០​​ប្រភេទ ហើយ​​​ត្រូវ​បាន​អ្នក​​​វិទ្យា​សាស្ត្រ​រក​ឃើញ​​​នៅ​ក្នុង​​មហា​តំបន់​​មេគង្គ ៕