ស្តេចថត Selfie ចេញមុខចែករំលែកបទពិសោធន៍
អង់គ្លេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ប្រុសស្អាតវ័យ២២ឆ្នាំម្នាក់ មកពី Peterborough ចក្រភពអង់គ្លេស…
អង់គ្លេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ប្រុសស្អាតវ័យ២២ឆ្នាំម្នាក់ មកពី Peterborough ចក្រភពអង់គ្លេស…
អង់គ្លេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ប្រុសស្អាតវ័យ២២ឆ្នាំម្នាក់ មកពី Peterborough ចក្រភពអង់គ្លេស បានចេញមុខចែករំលែកបទពិសោធន៍ក្នុងការថតរូប Selfie ជាង២០០ប៉ុស្តិ៍ក្នុងមួយថ្ងៃ។
បុរសលង់នឹងសម្រស់ខ្លួនឯង Junaid Ahmed ដែលជាអតីតនិស្សិតផ្នែកម៉ូដខោអាវ ចាត់ទុកថា រាល់ថ្ងៃជាថ្ងៃដែលខ្លួនត្រូវថតរូបសម្រាប់បង្ហោះអួតសាធារណៈ។ គេតែងតែបង្ហោះរូបណាដែលខ្លួនគិតថា ល្អជាងគេក្នុងចំណោមរូបជាង២០០ប៉ុស្តិ៍ដែលថតបាន ទៅកាន់ Instagram ដែលមានអ្នក Follow ជាង៥ម៉ឺននាក់។ ដោយសារតែចង់ស្អាតសម្រាប់ការថតរូប Junaid បានទៅកាត់សក់ និងតម្រឹមរោមចិញ្ចើមជាប្រចាំ។ គេតែងតែនៅមុខកញ្ចក់រាប់ម៉ោង ដើម្បីផាត់ម្ស៉ៅតែងមុខ ។ លើសពីនេះទៅទៀត Junaid បានទៅធ្វើធ្មេញឲ្យស ចាក់ចង្កា ចាក់ថ្ពាល់ ចាក់ថ្គាម ចាក់បបូរមាត់ ចាក់ប៊ូតុកបំបាត់ជ្រួញនៅថ្ងាស និងក្រោមភ្នែក ហើយសាក់ចិញ្ចើមថែមទៀតផង។
ដោយសារតែចិត្តចង់បានចំណាប់អារម្មណ៍វិជ្ជមានពីអ្នក Follow ក្នុង Instagram បុរសវ័យ២២ឆ្នាំខាងលើ បានព្យាយាមមិនខ្វល់ពីពាក្យអាក្រក់ៗ ដែលអ្នកមិនពេញចិត្តបាន Comment លើរូប។ គេពេលនេះ ផ្តោតសំខាន់តែលើការបង្ហោះរូបយ៉ាងណាឲ្យតែមានអ្នក Like ច្រើន។ នេះដល់ថ្នាក់ថា ប្រសិនបើរូប Selfie មួយណាមិនបានដល់៥០០ Like ក្នុងរយៈពេលខ្លីទេ គេនឹងលុបចោលភ្លាម។
ការថត Selfie គឹមិនខុសទេ តែប្រសិនបើថតច្រើនពេកដល់ថ្នាក់ដូច Junaid ហើយ គឺអាចនឹងលើសបន្តិច។ តើលោកអ្នកគិតយ៉ាងណា?
ចែករំលែកព័តមាននេះ