ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំង​យ៉ុ​ង​ពន្លះ​រ៉ឺ​ម៉ក​ម៉ូតូ​ស្លា.ប់​ម្នាក់​នៅ​ហ្នឹង​កន្លែង

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរីៈ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​រថយន្ត​សាំង​យ៉ុ​ង​បុក​ចំ​ពីក្រោយ​ពេញទំហឹង ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ស្រប​ទឹ​ស​គ្នា ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្ត​រតនគីរីៈ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​រថយន្ត​សាំង​យ៉ុ​ង​បុក​ចំ​ពីក្រោយ​ពេញទំហឹង ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ស្រប​ទឹ​ស​គ្នា ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ ខេត្តរតនគិរី ។

ជន​រង​គ្រោះ​ឈ្មោះ រ៉ា​ម បូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ បើកបរ​ម៉ូតូ​កែ​ច្នៃ (​គ្មាន​ផ្លា​ក​លេខ​) ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​សាំង​យ៉ុ​ង​ពណ៌​ស (​គ្មាន​ផ្លា​ក​លេខ​) បើកបរ​ស្រប​ទឹ​សម​ក​ពីក្រោយ​ក៏​ជ្រុល​មក​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​ព្យាយាម​បើក​រត់គេច​មក​ដល់​ស្នាក់​ការ​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ ចុះ​រត់​គ​ច​ខ្លួន​បាត់​ភ្លាម​ៗ​ដែរ រួច​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​យក​រថយន្ត​ទៅ​រក្សារ​ទុក​នៅ​បរិវេណ​អធិការដ្ឋាន ។ សាកសព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ក្រុម​គ្រួសារ​សាចញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​មូ​តូ​ជន​រង​គ្រោះ​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ