ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្លាហាន​ដាវ​សាំ​ម៉ូ​រ៉ៃ​២​នាក់​អុកឡុក​ពិធី​ប្រគំ​តន្ត្រី

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ជា​ក្មេង​ទំនើង​ពីរ​នាក់ បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគ​បាល​អធិការ​ស្រុក​វើ​ន​សៃ ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២២​និង​២៧​នាទី ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ហ្វាំ​ង…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ជា​ក្មេង​ទំនើង​ពីរ​នាក់ បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគ​បាល​អធិការ​ស្រុក​វើ​ន​សៃ ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២២​និង​២៧​នាទី ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំង​២​នាក់​នោះ​បាន​បង្ក​អុកឡុក​ដោយ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្នា​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀរ​នៅ​ចំណុច​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើករ​ឃាត់ខ្លួន ទី​១.​ឈ្មោះ
ភឿ​ក វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ទី​២.​ឈ្មោះ ខុប សម្បត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​ទាំង​ពីរ​នាក់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​វើ​ន​សៃ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ