ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូបង្វឹក​អា​ព្រិច​ខាងត្បូង ៖ FIFA មិន​គួរ​ឲ្យ Messi ចូល​ប្រកួត World Cup សោះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អា​ព្រិច​ខាង​ត្បួ​ង លោក Carlos Queiroz បាន​និយាយ​ក្នុង​ន័យ​កំប្លែង​ថា FIFA…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អា​ព្រិច​ខាង​ត្បួ​ង លោក Carlos Queiroz បាន​និយាយ​ក្នុង​ន័យ​កំប្លែង​ថា FIFA គួរតែ​ហាម Messi ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Barcelona និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​មិន​ឲ្យ​មក​លេង​ក្នុង​ការ​ប្រកួត ។

លោក Carlos ដែល​ធ្វើ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ព្រិច​ខាងត្បូង នៅ​ចន្លោះ​ឆ្នាំ​២០០០ និង ២០០២ បាន​មក​កាន់​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​វិញ​នៅ​ឆ្នាំ​២០១១ ។ លោក​បាន​រំលឹក​កាលពី​ក្រុម​អ៊ី​រ៉​ង់​ប៉ះ​ជាមួយ Messi កាលពី​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក World Cup ឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល ។

លោក​បាន​និយាយ​ថា «​ខ្ញុំ​តែងតែ​ប្រាប់​ថា Messi គឺជា​កីឡាករ​មិនធម្មតា​។ គេ​គឺ​ខ្លាំង​ខុស​ពី​កីឡាករ​ផ្សេង​ទៀត​លើ​លោក ។ ប្រសិនបើ​គេ​ជា​មនុស្ស​ធម្មតា​ដូច​គេ​ដូច​ឯង​គេ​នឹង​មិន​អាច​ទាត់​បាន​ខ្លាំង​កប់​បែប​នេះ​ទេ ។ FIFA មិន​គួរ​ណា​ឲ្យ Messi មក​ចូល​លេង​ទេ ។ ចាំ​ពេល​យើង​រក​ឃើញ​ថា គេ​ពិតជា​ដូច​មនុស្ស​ធម្មតា​ចាំ​ឲ្យ​ចូល​លេង​» ។

លោក​និយាយ​បែប​នេះ​ក្នុង​ន័យ​សំដៅ​ទៅ​លើ​ការ​ដែល​ក្រុម​របស់​លោក​ប៉ះ​ជាមួយនឹង Messi កាលពី​ឆ្នាំ​២០១៤ នៅ​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ​២០១៨ ដែល​នឹង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​នេះ​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​នឹង​ជួប​ជាមួយនឹង​ក្រុម​ព័រ​ទុ​យ​ហ្កា​ល់ ក្រុម​អេ​ស្ប៉ា​ញ និង​ក្រុម​ម៉ា​រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ