ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​​សមា​គម​វិនិយោគ​​ទុន​វៀត​ណាម​​ថ្លែង​អំណរ​គុណ​​​​​ប្រមុខ​​​រាជ​រដ្ឋា​ភិ​បាល​​

11 ឆ្នាំ មុន

រាជ​​ធានីភ្នំ​ពេញ​ ៖ ​​លោក​អា៊ង​​ សុផល្លែត​ ជំនួយ​ការ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ​បាន​ប្រាប់​ឱ្យ​ដឹង​​​ថា នៅ​ក្នុង​​​ជំនួប​​​​​សម្តែង​​​ការ​​គួរ​សម​​​​នារ​សៀល​​​ថ្ងៃទី​​២៥ ធ្នូ​ ឆ្នាំ​​២០១២​ នៅ​​​​​​​វិមាន​​សន្តិ​ភាព​​​ ជា​មួយ​សម្តេច​អគ្គ​មហា​សេ​នា​បតី​​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ ​លោក Tran Bac Ha ​ប្រធាន​សមា​គម​វិនិយោគ​​​​​ទុន​​​វៀត​ណាម​​​ ​បាន​ថ្លែង​អំណរ​គុណ​​​​​

រាជ​​ធានីភ្នំ​ពេញ​ ៖ ​​លោក​អា៊ង​​ សុផល្លែត​ ជំនួយ​ការ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ​បាន​ប្រាប់​ឱ្យ​ដឹង​​​ថា នៅ​ក្នុង​​​ជំនួប​​​​​សម្តែង​​​ការ​​គួរ​សម​​​​នារ​សៀល​​​ថ្ងៃទី​​២៥ ធ្នូ​ ឆ្នាំ​​២០១២​ នៅ​​​​​​​វិមាន​​សន្តិ​ភាព​​​ ជា​មួយ​សម្តេច​អគ្គ​មហា​សេ​នា​បតី​​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ ​លោក Tran Bac Ha ​ប្រធាន​សមា​គម​វិនិយោគ​​​​​ទុន​​​វៀត​ណាម​​​ ​បាន​ថ្លែង​អំណរ​គុណ​​​​​សម្តេច​​​តេ​ជោ​​​​ ហ៊ុន សែន​​ ដែល​បាន​អញ្ជើញ​​ចូល​រួម​​សម្ពោធ​​​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​រោង​ចក្រ​​​​ផលិត​​​ជី​ផ្កាយ​​​ប្រាំ​​ កាល​ពី​ថ្ងៃទី​​​២៥ ធ្នូ​​ នៅ​ស្រុក​​​​កៀន​​​ស្វាយ​​​ ខេត្ត​កណ្តាល​​​ កន្លង​មក​​ ។​

លោក​​​ប្រធាន​​​​សមាគម​​​​មាន​ប្រសាសន៍​​​​​ថា ​ក្នុង​រយ​ៈ​​​ពេល​​​៣​ឆ្នាំ​​​​​កន្លង​​​​មក​នេះ​​​ ​គឺ​ចាប់​តាំង​​ពី​​ឆ្នាំ​​២០០៩​​ រហូត​​​​មក​ដល់​​ឆ្នាំ​​​២០១២នេះ ​ទំហំ​​​​ពាណិជ្ជ​​​​កម្ម​​​​ទ្វេ​ភាគី​​​កម្ពុជា​​-​វៀត​ណាម​​​ ​បាន​​​​​កើន​ឡើង​​​​​២.៥០០​លាន​ដុល្លារ​​​​​អាមេរិក​​ ។ ដោយ​​ឡែក​​​​​ ទំហំ​វិនិយោគ​​​​មក​កាន់​​កម្ពុជា​​​​ គឺ​បាន​​​កើន​ឡើង​​៤​ដង​​​ ចាប់​ពី​ឆ្នាំ​​​២០០៩​ រហូត​​​មក​ដល់​ឆ្នាំ​២០១២​​ ​នេះ​ គឺ​​​​បាន​លើក​​​ឡើង​​២.៥០០​​លាន​ដុល្លារ​អាមេរិក​ ។​​ពាក់​ព័ន្ធ​​​​​នឹង​វិស័យ​​​​ទេស​ចរណ៍​​​​​វិញ ភ្ញៀវ​​​​​​​ទេស​ចរ​​​​វៀត​ណាម​​​​មក​កាន់​កម្ពុជា​​​ បាន​កើន​ឡើង​​​ចំនួន​​​៣៦%​​ វិស័យ​​កសិកម្ម​​​​​មាន​ការ​វិវត្តិយ៉ាង​ល្អ​​​​ប្រសើរ​​​ ​​។

តាម​អាទិ​ភាព​​​របស់​​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​​ គឺ​​ក្រុម​ហ៊ុន​វៀត​ណាម​​​​បាន​​​​​វិនិយោគ​​លើ​វិស័យ​​​​​កសិកម្ម​​​​​ដូច​ជា​​ ​វ​ិនិយោគ​​​​លើ​ម៉ាសីុន​​​​កិន​ស្រូវ​​ ដើម្បី​ផលិត​​​អង្ករ​​​​នាំ​ចេញ​​ ការ​ធ្វើ​​រោង​ចក្រ​ផលិ​ត​​ជី​ ការ​វិនិយោគ​​​​ដាំ​កៅ​ស៊ូ​​​ជា​ដើម​​ ។​ ដោយ​ឡែក​​​លើ​វិស័យ​​​​សុខា​ភិ​បាល​​​​លោក​​បាន​​បញ្ជាក់​​​​ថា មន្ទីរ​ពេទ្យ​​​ចារី នឹង​ដាក់​ឱ្យ​​ដំណើរ​ការ​​​ជា​បណ្តើៗ​​​នៅ​​ឆ្នាំ​​​២០១៣​​ខាង​មុខ​​​ ហើយ​នឹង​​បើក​ទទួល​គ្រប់​សេវា​កម្ម​​​​ទាំង​អស់​នៅ​​ខែ​​វិច្ឆិកា​ ឆ្នាំ​​២០១៣ ។​

​លោក​​ Tran Bac Ha ​បាន​ជម្រាប​​ជូន​សម្តេច​​តេ​ជោ​ ហ៊ុន សែន​​ ​​នូវ​ទិស​ដៅ​​​​សម្រាប់​​៣​ឆ្នាំ​​​​​បន្ត​ទៀត​​​ ចាប់​ពី​ឆ្នាំ​​​​២០១២​ ​នេះ​តទៅ​​​ នោះ​សោត​​ការ​វិនិយោគ​​នឹ​ង​មាន​ការ​កើន​ឡើង​​​​ប្រមាណ​​​៨០០​​​លាន​ដុល្លារ​​អាមេរិក​​​ ពោល​គឺ​​​​ពី​​​២.៥០០​​លាន​ដុល្លារ​អាមេរិក​​​ ទៅ​ដល់​​៣.៣០០​​លាន​ដុល្លារ​អាមេរិក​​ ​។ លោក​​នឹង​ប្រឹង​ប្រែង​​​​​ធ្វើ​យ៉ាង​ណា​​​ឱ្យ​សម្រេច​បាន​​​​៥.០០០​លាន​ដុល្លា​រ​អាមេរិក​​​ តាម​ការ​ចង់​បាន​របស់​​​នាយក​រដ្ឋ​មន្ត្រី​​​​​នៃ​ប្រទេស​ទាំង​ពីរ។​

ជា​ការ​ឆ្លើយ​​តប ​​​សម្តេច​​តេ​ជោ​​ នាយក​​រដ្ឋ​មន្ត្រី​​​ហ៊ុន​ សែន​ ​បាន​ស្វា​​គមន៍​​​ និង​លើក​​​ទឹក​ចិត្ត​​​ដល់​វិនិយោគ​​ិន​​​ទាំង​ឡាយ​​​​ឱ្យ​មក​​​វិនិយោគ​​​នៅ​កម្ពុជា​​​ ​​និង​បាន​ជំរុញ​​ឱ្យ​មាន​​​​ការវិនិយោគ​​​កាន់​តែ​​​ច្រើន​​ថែម​ទៀត​នៅ​កម្ពុជា​ ។​ ​សម្តេច​បាន​​ធ្វើ​ការ​ណែ​នាំ​​​ឱ្យ​សហ​ការ​ជា​មួយ​​​លោក​សុខ ចិន្តា​ ដើម្បី​ធ្វើ​​យ៉ាង​ណា​ឱ្យ​​មាន​ការ​វិនិយោគ​​​នៅ​កម្ពុជា​​​​បានទទួល​​ជោគ​ជ័យ ៕​