ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ជាប់​គាំង​ក្នុង​ជណ្តើរ​ប្រអប់ ដោយសារ​លួច​បា.ញ់នោម

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​សកម្មភាព​ពេល​កំពុង​នោម​ដាក់​លើ​ប៊ូ​តុង​ក្នុង​ជណ្តើរ​ប្រអប់ នៅ​ខេត្ត Chongqing​។ ជា​កម្មផល ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ជាប់​គាំង​នៅ​ក្នុង​នោះ​តែ​ម្នាក់ឯង​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​សកម្មភាព​ពេល​កំពុង​នោម​ដាក់​លើ​ប៊ូ​តុង​ក្នុង​ជណ្តើរ​ប្រអប់ នៅ​ខេត្ត Chongqing​។ ជា​កម្មផល ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ជាប់​គាំង​នៅ​ក្នុង​នោះ​តែ​ម្នាក់ឯង​។

តាម​រយៈ​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​របស់​ក្មេង​ប្រុស​ម្នាក់​បាញ់នោម​ចុះឡើង​ៗ​លើ​ប៊ូ​តុង​ជណ្តើរ​ប្រអប់​។ គេ​ធ្វើ​បែប​នេះ ប្រហែលជា​ចង់​ឲ្យ​អ្នក​មក​ក្រោយ​ស្អុយ​ឆ្អេះ​ទឹកនោម​របស់​ខ្លួន​ហើយ​។ តែ​កម្មផល​ពិតជា​មាន​មែន​។

ពេល​ក្មេង​ប្រុស​ម្នាក់​នោះ រៀបនឹង​ចេញពី​ជណ្តើរ​ប្រអប់ទ្វារ ស្រាប់តែ​បិទ​វិញ ហើយ​ចរន្ត​នៅ​ក្នុង​នោះ​ក៏​ឆ្លង​ពេញ​ហ្នឹង ដែល​ធ្វើ​ឲ្យ​គេ​ជាប់​គាំង​ចេញ​មិន​រួច​។

ខាង​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ក្មេង​ប្រុស​ខាងលើ ត្រូវ​បាន​ក្រុមការងារ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។ ពួក​គេ​ក៏​បាន​ទាក់ទង​ទៅ​ខាង​ម្តាយ​ឪពុក​របស់​ក្មេង​ប្រុស​នោះ​ហើយ តែ​ដំបូង​ឡើយ​គេ​ប្រកែក​មិន​ទទួលកំហុស​។ តែ​ក្រោយ​ពេល​ឃើញ​វី​ដេ​អូ​ហើយ ក៏​ស្ងាត់​មាត់​ឈឹង​។

នៅ​ពេល​នេះ ជណ្តើរ​ប្រអប់​ខាងលើ កំពុង​តែ​ទទួល​ការ​ជួសជុល​ជាមួយនឹង​ការ​រំពឹង​ទុក​ថា នឹង​យក​លុយ​សំណង​ពី​ខាង​ម្តាយ​ឪពុក​ក្មេង​កំហូច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ