ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​​មិន​ហៅ​ផឹក​សីុ​នាំ​គ្នា​​ទៅ​ផឹក​​​ក្បែរ​​​ឌឺ​ដង​​​ក្លាយ​ជា​ជម្លោះ​​

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​ ​អ្នក​ផឹកសីុ​​​​២​ក្រុម​​​​បាន​​ផ្ទុះ​ហិ.ង្សា​​​វាយ​តប់​គ្នា​កាល​ពី​​​វេលា​ម៉ោង​​​១០​​យប់​​ថ្ងៃទី​​​​២៤ ​ធ្នូ​​ កន្លង​មក​នេះ​​ ​​​នៅ​​ក្នុង​ភូមិ​​បាលិ​លេយ្យ​​​២​ ​សង្កាត់​​​​ប៉ោយ​ប៉ែត​​ ​​ហើយ​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​សង្កាត់​​​ហៅ​​ចូល​ប៉ុស្តិ៍​​​ទាំង​​សង​ខាង​​ ។​​អ្នក​​​​ផឹ​ក​ស៊ីបង្ក​ជម្លោះ​​​​​ទាំង​​២​ក្រុម​​​ខាង​លើ​​ មួយ​ក្រុ​ម​ជា​​​កម្ម​ក​រ​​​​ជាង​​​ដែក​​​មាន​គ្នា​​​៥​នាក់​​​ ឯ​មួយ​ក្រុម​​ទៀត​​​​​​​ជា​កម្មក​រ​​​កាត់​ដេរ​​​​មាន​គ្នា​​៣​នាក់​​​ ស្នាក់​នៅ​​​​ក្នុង​ភូមិ​​​​ខាង​លើ

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​ ​អ្នក​ផឹកសីុ​​​​២​ក្រុម​​​​បាន​​ផ្ទុះ​ហិង្សា​​​វាយ​តប់​គ្នា​កាល​ពី​​​វេលា​ម៉ោង​​​១០​​យប់​​ថ្ងៃទី​​​​២៤ ​ធ្នូ​​ កន្លង​មក​នេះ​​ ​​​នៅ​​ក្នុង​ភូមិ​​បាលិ​លេយ្យ​​​២​ ​សង្កាត់​​​​ប៉ោយ​ប៉ែត​​ ​​ហើយ​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​សង្កាត់​​​ហៅ​​ចូល​ប៉ុស្តិ៍​​​ទាំង​​សង​ខាង​​ ។​​អ្នក​​​​ផឹ​ក​ស៊ីបង្ក​ជម្លោះ​​​​​ទាំង​​២​ក្រុម​​​ខាង​លើ​​ មួយ​ក្រុ​ម​ជា​​​កម្ម​ក​រ​​​​ជាង​​​ដែក​​​មាន​គ្នា​​​៥​នាក់​​​ ឯ​មួយ​ក្រុម​​ទៀត​​​​​​​ជា​កម្មក​រ​​​កាត់​ដេរ​​​​មាន​គ្នា​​៣​នាក់​​​ ស្នាក់​នៅ​​​​ក្នុង​ភូមិ​​​​ខាង​លើ​​​ជា​មួយ​គ្នា​​ ។​​ ​​

ទោះ​​ជា​យ៉ាង​ណា​ ទាំង​​២​ក្រុម​​​​​​​នេះ​​​ពុំ​ត្រូវ​​បាន​គេ​​​​បង្ហើប​​​ឱ្យ​​ស្គាល់​​​អត្ត​​​សញ្ញាណ​​ទាំង​អស់​​​​ទេ​​​ ​គ្រាន់​តែ​​ដឹង​ថា ​​​ខាង​កម្ម​​​ករ​​ជាង​​​​ដែក​​​មាន​ម្នាក់​​​ឈ្មោះ​​អីុ​ វិចិត្រ​​​ ​អាយុ​​១៩​ឆ្នាំ​​​ ​ចំណែក​ឯ​​ខាង​កម្ម​ករ​​កាត់​ដេរ​​​មាន​ម្នាក់​ឈ្មោះ​​​សុខ​ណា​​ ​និង​ម្នាក់​​​​​ទៀត​​​​ឈ្មោះ​ល័ក្ខណ៍​​ អាយុ​ប្រហែល​​២០​ឆ្នាំ​​ ។​​តាម​​​ឈ្មោះ​​អីុ​​ វិចិត្រ​​ ​ប្រាប់​ថា ​មុន​ពេល​កើតហេតុ​​​​ខ្លួន​​​​និង​មិត្ត​​​ភក្តិ​​​​​សរុប​​​៥​នាក់​​​ បាន​អង្គុយ​​​ផឹក​សីុ​​​​នៅ​មុខ​ផ្ទះ​​​​​ ហើយ​ភាគី​​​​​​ម្ខាង​ទៀត​បាន​ទៅ​ផឹក​សីុ​​នៅ​មុខ​តូប​​​លក់​​គ្រឿង​ទេស​មួយ​កន្លែង​​​​​​​ចម្ងាយ​​ពី​កន្លែង​​ខ្លួន​ផឹក​​ប្រហែល​​​​ជិត​​២០​ម៉ែត្រ​​ ។ ​​​ពេល​​​ផឹក​សីុ​​​​​នោះ​ភាគី​ម្ខាង​​​​បាន​ផឹក​​​ហ៊ោ​​​​​​ ហើយ​ឌឺ​​​ដង​​​ទើប​កើត​​​ជា​ហិង្សា​​​​​​ដាក់​គ្នា​​តែ​ម្តង​​ ។​ ​​ជន​ឈ្មោះ​​អីុ​​ វិចិត្រ​​ ​បន្ត​ថា ខ្លួន​ត្រូវ​ភាគី​ម្ខាង​ទៀត​​​​គប់​​​មួ​យ​ដុំ​​ឥដ្ឋ​​ចំ​ស្មា​​ខាង​ឆ្វេង ។​

ចំណែក​​​​​ខាង​ភាគី​​កម្ម​ករ​​​​កាត់​ដេរ​​​​និយាយ​ថា ​ពួក​ខ្លួន​​​​​​​ត្រូវភាគី​​​​ម្ខាង​ទៀត​​​​ដេញ​​វាយ​​​នឹង​ឈើ​​ជ្រុង​​​​ ​ក៏​​​នាំ​គ្នា​​​​​រត់​គេច​មក​​​កន្លែង​​ដេរ​វិញ​​ ។ ​រី​ឯ​មេ​ជាង​​​​កាត់​ដេរ​​​​ទាំង​ប្តី​ទាំង​ប្រពន្ធ​​​​​និយាយ​​ថា ​​ភាគី​​ម្ខាង​​​​​នោះ​បាន​ដេញ​វាយ​​​កម្ម​កេរ​កាត់​ដេរ​​​របស់​ពួក​គាត់​​​ដល់​មុខ​កន្លែង​​​​កាត់​ដេរ​​ ហើយ​​ថែម​ទាំង​ថត​​បាន​ក្នុង​កាមេរ៉ា​​​ចាប់​រូប​​​ភាព​​​ទៀត​​​ផង​ ។ ទោះ​បី​ជា​​​បែប​ណា​​​ ក្រោយ​​​ហេតុ​ការណ៍​​កើត​ឡើង​ភាគី​​ទាំង​ពីរ​ក្រុម​​​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​​រដ្ឋ​បាល​​សង្កាត់​​​ប៉ោយ​ប៉ែត​​​ហៅ​ចូល​​​ប៉ុស្តិ៍​​ដើម្បី​​​សួរ​នាំ​​​​រក​មូល​ហេតុ​​​​​ទាំង​យប់​ ។​

​លោក​អឹុម​ សុភារៈ ​​នាយ​​ប៉ុស្តិ៍​​រដ្ឋ​បាល​​​សង្កាត់​​ប៉ោយ​ប៉ែត​​​ប្រាប់​កោះ​សន្តិ​ភាព​​​ថា ​​ចំពោះ​ហេតុ​​ការណ៍​ខាង​លើ​​ ភាគី​ទាំង​​ពី​​​រ​ពេល​សួរ​​​​​នាំ​ពួក​គេ​​ឆ្លើយ​ថា ​សុទ្ធ​​តែ​ជា​មិត្ត​​ភក្តិ​​​នឹង​គ្នា ​។ ​លោក​​នាយ​ប៉ុស្តិ៍​​បន្ត​​ថា ​​ខណៈ​លោក​​​សួរ​នាំ​​ភាគី​ខាង​​​កម្ម​​​ករ​កាត់​ដេរ​​​​​ប្រាប់​​ថា ដោយ​សារ​ខឹង​​​​​មិត្ត​ភក្តិ​​​​ដែល​ជា​ក្រុម​​​កម្ម​ករ​​​​ជាង​ដែក​​​​​ផឹក​សីុ​​​មិន​ហៅ​ពួក​គេ​​​ ​ព្រោះ​កន្លង​មក​​​បាន​​អ្វី​ គឺ​ផឹក​​សីុ​​​ជុំ​គ្នា​​​​រហូត​​ ទើប​ឌឺ​​ដង​​​លេង​សើច​​ក៏​ឈាន​​​​ដល់​​ផ្ទុះ​ហិង្សា​​ ។​

ទោះ​ជា​​​យ៉ាង​នេះ​ក្តី​​​ លោក​នាយ​​ប៉ុស្តិ៍​​ប្រាប់​ថា ភាគី​​​​ទាំង​​២​​​ លុះ​​ហៅ​សួរ​នាំ​​​​ពួក​គេ​​​បាន​សម្រុះ​សម្រួល​គ្នា​បញ្ចប់​​​បញ្ហា​​​​​ និង​រាប់​​អាន​​គ្នា​​​ជា​មិត្ត​​ភក្តិ​​ដដែល​​​មិន​​មាន​នរណា​​​ប្តឹង​​​នរណា​​ឡើយ ហើយ​​​ខាង​លោក​​ក៏​បាន​​​អប់​រំ​បន្ថែម​​​​ បន្ទាប់​មក​ក៏​ឱ្យ​​ពួក​គេ​​ត្រឡប់​​ទៅ​​​​ផ្ទះ​វិញ ៕