ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កម្មករ​ឡ​ឥដ្ឋ​ម្នាក់​ទើប​តែ​មក​ធ្វើ​ការ​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​រយះ​ដៃ​ស្តាំ

11 ឆ្នាំ មុន

ខេត្តកណ្តាល​​ ៖ ស្ត្រី​ជាកម្មករ​ឡ​ឥដ្ឋ​ម្នាក់​បាន​​​​រង​គ្រោះ​ដោយ​សារ​​​ដៃ​​ត្រូវ​បឺត​​ចូល​ក្នុង​ម៉ាស៊ីន​ ខណៈ​ពេល​កំពុង​​​ដាក់​ដី​ចូល​ក្នុងម៉ាស៊ីន​សម្រាប់​កិន​ធ្វើ​​ឥដ្ឋ បណ្តាល​ឱ្យ​រយះដៃស្តាំ​ដល់​ឆ្អឹង ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៦​និង​៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ធ្នូ ​នៅ​ក្នុងឡ​ឥដ្ឋ​​​​នៅ​ឃុំ​​ព្រែក​អញ្ចាញ​ ​​ស្រុក​មុខកំពូល​ ​។ ​​នេះ​ជា​ឧប្ប​ត្តិ​ហេតុ​ដែល​​តែង​​តែ​កើត​​ឡើង​ជា​រឿយៗ​​ហើយ​​​ហាក់​ដូច​​ជា​គ្មាន​​វិធាន

ខេត្តកណ្តាល​​ ៖ ស្ត្រី​ជាកម្មករ​ឡ​ឥដ្ឋ​ម្នាក់​បាន​​​​រង​គ្រោះ​ដោយ​សារ​​​ដៃ​​ត្រូវ​បឺត​​ចូល​ក្នុង​ម៉ាស៊ីន​ ខណៈ​ពេល​កំពុង​​​ដាក់​ដី​ចូល​ក្នុងម៉ាស៊ីន​សម្រាប់​កិន​ធ្វើ​​ឥដ្ឋ បណ្តាល​ឱ្យ​រយះដៃស្តាំ​ដល់​ឆ្អឹង ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៦​និង​៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ធ្នូ ​នៅ​ក្នុងឡ​ឥដ្ឋ​​​​នៅ​ឃុំ​​ព្រែក​អញ្ចាញ​ ​​ស្រុក​មុខកំពូល​ ​។ ​​នេះ​ជា​ឧប្ប​ត្តិ​ហេតុ​ដែល​​តែង​​តែ​កើត​​ឡើង​ជា​រឿយៗ​​ហើយ​​​ហាក់​ដូច​​ជា​គ្មាន​​វិធាន​ការ​រក្សា​សុវត្ថិ​ភាព​សម្រាប់​​កម្មករ​សោះ ។

​ស្ត្រី​​ជាកម្មករ​ដែរ​រង​គ្រោះ​ដោយ​​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​​នេះ​​ឈ្មោះ​យ៉ន ឃា ​អាយុ​៣៥​ឆ្នាំ ​​​​ស្នាក់​នៅ​ក្នុង​ទី​តាំង​ឡ​ឥដ្ឋ​ខាង​លើ​​ មាន​ស្រុក​កំណើត​នៅ​​​ឃុំ​បន្ទាយ​ចក្រី ​ស្រុក​ព្រះ​ស្តេច​ ខេត្ត​​ព្រៃ​វែង ​។ ​ស្ត្រី​រង​គ្រោះ​រៀប​រាប់​ថា ​​គាត់​ទើប​​តែ​​ធ្វើ​ការ​​​​​​នៅ​ទី​នោះ​បាន​កន្លះ​ខែ​ប៉ុណ្ណោះ ដោយ​ភារ​កិច្ច​​​​ជាអ្នក​ដាក់ដី​ចូល​ក្នុង​ម៉ាស៊ីន​កិនដី​ឥដ្ឋ​នោះ។​នៅ​​ព្រឹក​កើត​ហេតុ​ ខណៈ​ពេល​កំពុង​​​​អង្គុយ​ដាក់​ដី​ដូច​​សព្វ​ដង ​គាត់​លូក​ដៃ​ជ្រុល​ចូល​ក្នុង​​បន្តិច ​​​ស្រាប់​​តែ​​​ម៉ាស៊ីន​បឺត​ដៃ​របស់​គាត់​ចូល​​ បណ្តាល​ឱ្យ​​រយ​ះ​​សាច់​​ដល់​​ឆ្អឹង​​តែ​ម្តង ។

​ស្ត្រីរូប​នេះ​​​បន្ត​ទៀត​ថា ​​គាត់​ធ្វើ​ការ​នៅ​ក្នុង​ឡ​ឥដ្ឋ​​នោះ​មែន​តែ​មិន​ដឹង​ថា​​មាន​យី​ហោ​ឈ្មោះ​អី​ទេ ​គ្រាន់​តែ​ដឹង​ថា​ថៅ​កែ​ប្រុស​​ឈ្មោះ​ទិត្យ ​។ បន្ទាប​់​​ពីរង​របួស​​​​​​​​​​​​​​​​ក៏​​​ត្រូវ​បាន​​ថៅ​កែ​ដឹក​តាម​រថ​យន្ត​យក​ទៅព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ៕