ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ចោរប្លន់​ម៉ូតូ​២​នាក់​ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​សិស្សសាលា

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សម្ថ​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​វេលា​ម៉ោង​០៦​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញស្រុក​បរ​កែវ ខេត្តរតនគិរី…

ខេត្តរតនគិរី ៖ សម្ថ​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​វេលា​ម៉ោង​០៦​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញស្រុក​បរ​កែវ ខេត្តរតនគិរី និង​បន្ត​តាម​ចាប់​រហូត​ដល់​ម៉ោង​១២​និង​០០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ចាប់​បាន​មួយ​មុខសញ្ញា​ម្នាក់​ទៀត​បាន ។

តាម​ប្រភព​ពី​អធិការ​ស្រុក​លំ​ផាត់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​សកម្មភាព​គំរាមកំហែង​យក​ម៉ូតូ​មួយ​គ្រឿង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវកែង​ចំការ​កៅស៊ូ​របស់​ឈ្មោះ ដា ស្ថិត​ក្នុងភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។ ជន​រង​គ្រោះ​ឈ្មោះ ផ្លិ​ញ វេ​ត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​សិស្ស បាន​ជិះ​ម៉ូតូ​ម៉ាក Wave ស៊េរី​២០១៨ ពណ៌​ព្រីង​ទុំ គ្មាន​ស្លាក​លេខ និង​ទូរស័ព្ទ​មួយ​គ្រឿង ត្រូវ​បាន​ក្រុម​ចោរ​គំរាម​ប្លន់​យក​ទៅ​បាត់ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច យើង​បាន​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ប្រើប្រាស់​នូវ​វិធានការ​ជំនាញ​រហូត​សមត្ថកិច្ច​យើង​បាន​កំណត់​មុខសញ្ញា​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​តែ​ម្តង ជនសង្ស័យ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​នោះ ទី​១.​ឈ្មោះ ញ៉ ជីវ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ទី​២.​ឈ្មោះ ចាន់ ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ (​ជា​គូរ​កន​) នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​ក្នុង​ក្រុង​បាន​លុង ។

ហើយ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ទាំង​ពីរ​នាក់​ពិតជា​បាន​ធ្វើ​សកម្មភាព​គំរាម​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ សមត្ថកិច្ច​ដកហូត​បាន ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ខ្មៅ ស៊េរី​២០១៨ ចំនួន​១​គ្រឿង​, ម៉ូតូ​របស់​(​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) មួយ​គ្រឿង និង​ទូរស័ព្ទ​ដៃ​ម៉ាក​ហួ​វៃមួយ​គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ