ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​រួម​និង​ថ្នាំ​ញៀន​២​កញ្ចប់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​០៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​ភ្នំ​មាស​បន្ទប់​លេខ​3 ស្ថិត​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​០៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​ភ្នំ​មាស​បន្ទប់​លេខ​3 ស្ថិត​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ។

លោក​វរ​សេនី​យ៏​ទោ កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញសម្ងាត់ លោក​បាន​ចាត់តាំង​កម្លាំង​ផ្នែក​ជំនាញ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សង្កាត់​ស្ពាន​មាន​ជ័យ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។

ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃ​ន ស្រី​ឃី​ម ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​មិ​ល ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។ នឹង​ដកហូត​បាន​វត្ថុ​តាង​បាន ១.​ម្សៅ​ស​ថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់​តូច ២.​ឧបករណ៍​ជក់ ដប​ទឹ​សុទ្ធ​១, ទុយោ​បឺត​៣, ដែកកេះ​២, ៣.​សម្ភារ​ប្រើប្រាស់ មាន ទូរស័ព្ទ​ដៃ​ម៉ាក Vfone ១​គ្រឿង និង​នាឡិកា​ទូរស័ព្ទ​១​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​មក​អធិការដ្ឋាន​ក្រុង ដើម្បី​ចាត់​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ