ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក Neymar កំពុង​ដុតដៃដុតជើង​ដើម្បី​ឱ្យ Neymar អាច​ជា​បាន​លឿន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ឪពុក​របស់ Neymar លោក Neymar Sr បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា PSG…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ឪពុក​របស់ Neymar លោក Neymar Sr បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា PSG គ្មាន Neymar រយៈពេល​យ៉ាង​ហោច​ណាស់​ពី​៦​ទៅ​៨​ស​ប្តា​ហ៍​ទម្រាំ Neymar ជា​ដូច​ដើម ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ទៅ​កាន់​ព័ត៌មាន ESPN Brazil ។

កាលពី​ថ្ងៃអាទិត្យ​កន្លង​មក Neymar បាន​រង​របួស​ថ្លោះ​កជើង និង​បាក់ឆ្អឹង​បាតជើង​មួយ​កន្លែង ក្នុង​ការ​ប្រកួត​ជាមួយនឹង Marseille ។ នេះ​ហើយ​ទើប​ធ្វើ​ឲ្យ Neymar អាច​នឹង​ខក​ខានមិនបាន​ទៅ​ស៊ីសាច់ហុតឈាម​ជាមួយនឹង​ក្រុម​អធិរាជ​ស Real Madrid ។

ឪពុក​របស់ Neymar បាន​និយាយ​ថា «PSG ដឹង​ថា​ពួក​គេ​មិន​អាច​មាន Neymar ទៅ​ប្រកួត​ជាមួយ​ទេ សម្រាប់​៦​ទៅ​៨​ស​ប្តា​ហ៍​ខាង​មុខ​នេះ ។ នេះ​គឺ​គ្មាន​ជម្រើស​ឡើយ ។ ពួក​យើង​កំពុង​តែ​រង​ចាំ​ទៅ​និយាយ​ជាមួយ PSG ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។ វា​មិន​មាន​ជា​ការ​សម្រេចចិត្ត​របស់ Neymar ហើយ​ក៏​គេ​គ្មាន​សិទ្ធិ​ដែរ ។ គេ​មិនមែន​ជា​គ្រូពេទ្យ​ឡើយ ហើយ​ខ្ញុំ​ក៏​មិនមែន​ដែរ ។ ពេល​នេះ​ក្រុម​គ្រូពេទ្យ​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បាន​នាំ​គ្នា​ពិភាក្សា​ពី​រឿង​នេះ​» ។

លោក​បាន​បន្ត​ថា «​យើង​នឹង​សម្រេចចិត្ត​នៅ​ថ្ងៃស្អែក ។ យើង​មិន​ចង់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ឡើយ ។ តែ​យើង​នឹង​ខំ​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ឲ្យ Neymar អាច​ជា​បាន​លឿន ។ គ្មាន​នរណា​ម្នាក់​គិត​ថា Neymar អាច​ទៅ​ប្រកួត​ជា Real Madrid នៅ​ថ្ងៃ​ទី​៦ មីនា ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ