ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ថា​នឹង​សប្បាយចិត្ត​ប្រសិនបើ​ចូល​និវត្តន៍​នៅ​ពេល​នេះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពានរង្វាន់ Ballon d’Or ឆ្នាំ​២០១៧ ប្រាប់​ថា ខ្លួន​នឹង​សប្បាយចិត្ត​បើ​ទោះបីជា​ត្រូវ​ចូល​និវត្តន៍​ពេល​នេះ​ក៏​ដោយ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពានរង្វាន់ Ballon d’Or ឆ្នាំ​២០១៧ ប្រាប់​ថា ខ្លួន​នឹង​សប្បាយចិត្ត​បើ​ទោះបីជា​ត្រូវ​ចូល​និវត្តន៍​ពេល​នេះ​ក៏​ដោយ ។ Cristiano Ronaldo ពេញចិត្ត​នឹង​អ្វី​ដែល​រូបគេ​សម្រេច​បាន​នា​ពេល​កន្លង​មក​ហើយ​ប្រាប់​ថា បើ​ត្រូវ​បញ្ចប់​អាជីព​នៅ​ពេល​នេះ​ក៏​អស់ចិត្ត​ដែរ ។ កីឡាករ​វ័យ​៣៣​ឆ្នាំ​មួយ​រូប​នេះ​បាន​សម្រេច​រាល់​នូវ​ក្តី​ស្រមៃ​កាលពី​វ័យ​កុមារភាព​ហើយ​បង្ហើប​ប្រាប់​ថា ទោះបីជា​ត្រូវ​ព្យួរ​ស្បែកជើង​ដើរ​ចេញពី​វិស័យ​បាល់ទាត់​ក៏​ខ្លួន​នៅ​តែ​សប្បាយចិត្ត​ដែរ ។

Ronaldo និយាយ​ថា «​ខ្ញុំ​មិន​ដែល​គិត​ថា​អាច​នឹង​ឈ្នះ​ពាន Ballon d’Or ដល់​ទៅ​ប្រាំ​ដង​បែប​នេះ​ទេ ។ ប្រសិនបើ​ឲ្យ​ខ្ញុំ​ចប់​អាជីព​ពេល​នេះ ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ ។ តែ​ប្រសិនបើ​ខ្ញុំ​អាច​ឈ្នះ​ពាន​នៅ​ឆ្នាំ​នេះ​ទៀត វា​ពិតជា​មហាប្រសើរ​សម្រាប់​រូប​ខ្ញុំ​ហើយ​» ។

លោក​បាន​បន្ត​ថា «​បើ​ទោះបីជា​ខ្ញុំ​មិន​ឈ្នះ​ទៀត ក៏​ខ្ញុំ​ឈ្នះ​បាន​ប្រាំ​ដង​រួច​ទៅ​ហើយ​ដែរ ។ តែ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា នឹង​យកឈ្នះ​ឲ្យ​បាន ។ អ្វី​ដែល​ខ្ញុំ​ធ្លាប់​ស្រមៃ​ដល់​គឺ​ខ្ញុំ​អាច​សម្រេច​បាន »​។
បើ​ទោះបីជា​រដូវ​កាល​នេះ ហាក់បីដូចជា​ធ្លាក់​ជើង​ក៏​ដោយ ក៏ Ronaldo នៅ​តែ​មានឱកាស​អាច​ដណ្តើម​ពាន​ជាមួយនឹង​កីឡាករ​ជើង​ខ្លាំង​ផ្សេង​ៗ​ទៀត ដូច​ជា Messi និង Neymar ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ