ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​ប្រុស​ស្រី​៥​នាក់ រង​របួស​បែក​មុខ​បែក​មាត់​ដោយសារ​តែ​បែប​នេះ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ក្មេង​ស្ទាវ​ៗ​ប្រុស​ស្រី​៥​នាក់ បាន​រង​របួស​បែក​មុខ បែក​មាត់ ខណៈ​ដែល​ជិះ​ម៉ូតូ​បុក​គ្នា បញ្ច្រាសទិស​យ៉ាង​ពេញទំហឹង និង​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច…

ខេត្ត​រតនគីរី ៖ ក្មេង​ស្ទាវ​ៗ​ប្រុស​ស្រី​៥​នាក់ បាន​រង​របួស​បែក​មុខ បែក​មាត់ ខណៈ​ដែល​ជិះ​ម៉ូតូ​បុក​គ្នា បញ្ច្រាសទិស​យ៉ាង​ពេញទំហឹង និង​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ចា​អ៊ុ​ង​កៅ ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ភាគី​បង្ក គឺ​ក្មេង​ស្រី​ឈ្មោះ តា ហាវ វិ​ន អាយុ​១២​ឆ្នាំ ជនជាតិ​គ្រឹ​ង និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់ (​រង​របួស​ឈាម​ច្រមុះ និង​រលាត់​ដៃជើង ) ។

អ្នក​ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​ចា​អ៊ុ​ង​ចាន់ ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។ ភាគី​ម្ខាង​ទៀត​ឈ្មោះ អំពី ពេញ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជនជាតិ​គ្រឹ​ង រង​របួសធ្ងន់​ថ្លោះ​ដៃ​ឆ្វេង ហើយ​អ្នក​រួម​ដំណើរ​២​នាក់​ទៀត រង​របួសស្រាល ។

ក្រោយ​កើតហេតុ​ក្មេង​ស្ទាវ​ៗ​រង​គ្រោះ​ទាំងអស់ ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ម៉ូតូ​ទាំង​២​គ្រឿង​ដែល​បង្ក​គ្រោះ​ថា្ន​ក់​នោះ ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ