ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ចង់បាន​កីឡាករ​ម្នាក់​នេះតែ​ត្រូវ​តតាំង​ជាមួយ Real Madrid និង Man City

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម​លោក Jose Mourinho ត្រូវ​បាន​គេ​ប្រាប់​ថា កំពុង​តែ​ចង់បាន​ខ្សែបម្រើ​ការពារ​វ័យក្មេង​ម្នាក់​មក​លេង​នៅ​ក្លឹ​ប​បិសាច​ក្រហម Manchester…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម​លោក Jose Mourinho ត្រូវ​បាន​គេ​ប្រាប់​ថា កំពុង​តែ​ចង់បាន​ខ្សែបម្រើ​ការពារ​វ័យក្មេង​ម្នាក់​មក​លេង​នៅ​ក្លឹ​ប​បិសាច​ក្រហម Manchester United នា​រដូវ​កាល​ក្រោយ​នេះ ។

កីឡាករ​ម្នាក់​នោះ​នៅ​ពេល​នេះ ក៏​ជា​គោលដៅ​របស់​ក្លិប Real Madrid និង Manchester City ផង​ដែរ ។ ដោយសារ​តែ​មានការ​ចូល​និវត្តន៍​របស់​ខ្សែបម្រើ Michael Carrick នៅ​ចុងរដូវ​កាល​នេះ​ទើប​លោក Jose និយាយ​ថា ក្លិប​របស់​លោក​នឹង​ត្រូវការ​ខ្សែបម្រើ​សម្រាប់​រដូវ​កាល​ក្រោយ ។

តាម​ប្រភព​ព័ត៌មាន Sunday Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ម្នាក់​នោះ​ដែល​គេ​រំពៃ​ចង់បាន​គឺ Sergej Milinkovic-Savic ដែល​ជា​កីឡាករ​របស់​ក្លិប Lazio ។ កីឡាករ​ម្នាក់​នេះ​លេង​បាន​ល្អ​នៅ​រដូវ​កាល​នេះ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ជា​ខ្លាំង ។ គេ​បាន​ប្រាប់​បង្ហើរ​មក​ទៀត​ថា តម្លៃ​ខ្លួន​របស់ Sergej អាយុ​២២​ឆ្នាំ អាច​នឹង​ស្មើ​១១១​លាន​ដុល្លារ ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា Man Utd ចង់​ទិញ​ក្នុង​តម្លៃ​នេះ​ឬ​អត់​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Sergej ដែល​បាន​លេង​នៅ Lazio តាំងពី​ឆ្នាំ​២០១៥ បាន​ស៊ុត​បញ្ចូល​ទី​១១​គ្រាប់​ក្នុង​ការ​ប្រកួត​៣៣​ប្រកួត​នៅ​រដូវ​កាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ