ធ្ងន់.កហើយ Neymar មិនអាចលេងតទល់ជាមួយ Real Madrid បានទេ
តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា កីឡាករជើងខ្លាំងរបស់ PSG នឹងមិនមកជួយក្រុមទាន់ពេលវេលាទេក្នុងជំនួបជើងទីពីរជាមួយនឹងក្លិបអធិរាជស Real Madrid ។ ក្លិបអ្នកមានបារាំង…
តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា កីឡាករជើងខ្លាំងរបស់ PSG នឹងមិនមកជួយក្រុមទាន់ពេលវេលាទេក្នុងជំនួបជើងទីពីរជាមួយនឹងក្លិបអធិរាជស Real Madrid ។ ក្លិបអ្នកមានបារាំង…
តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា កីឡាករជើងខ្លាំងរបស់ PSG នឹងមិនមកជួយក្រុមទាន់ពេលវេលាទេក្នុងជំនួបជើងទីពីរជាមួយនឹងក្លិបអធិរាជស Real Madrid ។
ក្លិបអ្នកមានបារាំង Paris Saint-Germain បានប្រកាសជាផ្លូវការថា Neymar បានរងរបួសថ្លោះកជើង និងបាក់ឆ្អឹងបាតជើងមួយកន្លែងក្នុងការប្រកួតជាមួយនឹង Marseille កាលពីពេលកន្លងមកនេះ ។ ការប្រកាសបែបនេះមានន័យថា កីឡាករថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់មួយរូបនេះអាចនឹងមិនបានចូលប្រកួតជើងទីពីរក្នុងក្របខណ្ឌ Champions League ជាមួយ Real Madrid នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះទេ ។ នេះដោយសារតែរបួសប្រភេទនេះជាទូទៅត្រូវសម្រាកព្យាបាលមួយខែទម្រាំជា ។
អ្វីដែលកាន់តែជាកង្វល់សម្រាប់ PSG នោះគឺគេអាចនឹងបាត់បង់កីឡាករម្នាក់ទៀតក្នុងការប្រកួតថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះព្រោះ Marquinhos ពេលនេះកំពុងតែមានបញ្ហាភ្លៅដែលធ្វើឲ្យគេសង្ស័យថា អាចនឹងមិនអាចប្រកួតដូច Neymar ដែរ ៕
ចែករំលែកព័តមាននេះ