ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​នៅ​ខេត្ត​ប៉ៃលិន​មាន​ភាព​រលូន​ល្អ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ចាប់ពី​ម៉ោង​៧​ព្រឹក ថ្ងៃអាទិត្យ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នៅ​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​បណ្តា​ខេត្ត​-​រាជធានី​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ បាន​ចាប់ផ្តើម​ហើយ…

ខេត្ត​ប៉ៃលិន ៖ ចាប់ពី​ម៉ោង​៧​ព្រឹក ថ្ងៃអាទិត្យ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នៅ​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​បណ្តា​ខេត្ត​-​រាជធានី​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ បាន​ចាប់ផ្តើម​ហើយ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. បាន​ចំណាយពេល វេលា​អស់​ជា​ច្រើន​ខែ ក្នុង​ការ​រៀបចំ​សម្ភារ និង​នីតិ​វី​ធី ផ្សេង​ៗ ដើម្បី​ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​នេះ ទទួល​បាន​ភាព ជោគជ័យ និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទៅ​តាម​ច្បាប់ ។

បើ​តាម​ការ​បញ្ចា​ក់រប​ស់លោក ប៉ាវ សុ​មាន ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា មណ្ឌលបោះឆ្នោត​ភូមិភាគ​ទី​៤ មាន​ចំនួន ៥​ខេត្ត គឺ​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយ​មា​ជ័យ ខេត្តឧត្តរមានជ័យ និង​ខេត្តសៀមរាប ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន ៣ ឈរឈ្មោះ​បោះ​ឆ្នោត គឺ​១-​គណបក្ស​ប្រជាជន​កម្ពុជា ទី​២ -​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ទី​៣ – គណបក្ស​ហ្វុ​ន​ស៊ី​ន​ប៉ិច ។ ដោយឡែក​សម្រាប់​ខេត្ត​ប៉ៃលិន គឺ​មាន​តែ​២​គណបក្ស​ប៉ុណ្ណោះ ដែល​បាន​ឈរឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ឆ្នាំ​២០១៨ គឺ ១-​គណបក្ស​ប្រជាជន​កម្ពុជា និង​ទី​២ -​គណបក្ស​រួបរួម​ជាតិ ។

លោក​បាន​បន្ត​ថា​៖ ខេត្ត​មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​១ គឺ​ការិយាល័យ​៤០០៧ នៅ​ក្នុង​សាលា​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត្ត ដោយ​ចាប់ផ្តើម​ពី​បើក​ពី​ម៉ោង ៧​និង​០០​នាទី​ព្រឹក និង​បាន​បញ្ចប់ ព្រមទាំង​រាប់​សន្លឹក​ឆ្នោត​រួចរាល់​នៅ​ម៉ោង​៩ និង​០២​នាទី ដែល​មាន​អង្គ​បោះ​ឆ្នោត​ចំនួន​0៥៣​នាក់ ក្នុង​នោះ អង្គ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​- សង្កាត់​ក្នុង​តំណែង​ចំនួន ៥២​នាក់ និង​អ្នកតំណាង​រាស្ត្រ​ក្នុង​តំណែង​ចំនួន​១​រូប គឺ​លោក ជំទាវ បាន​ស្រី​មុំ ។

យោង​តាម​បទបញ្ជា​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត គឺ​ការិយាល័យ​ត្រូវ​បើក​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក និង​បិទ​នៅ​ម៉ោង​៣​រសៀល ដោយឡែក​សម្រាប់​កា​រិ​យា​លេខ ៤០០៧ ខេត្ត​ប៉ៃលិន​បាន​បញ្ចប់ និង​រាប់​សន្លឹក​ឆ្នោត​រួចរាល់​នៅ​វេលា​ម៉ោង ៩​និង​០២​នាទី​ព្រឹក ដោយសារ​អង្គ​បោះ​ឆ្នោត​បាន​អញ្ជើញ​មក​បោះ​ឆ្នោត​បាន​លឿន ហើយ​ដំណើរការ​បោះ​ឆ្នោត​បាន​បញ្ចប់​ទៅ​ដោយ​រលូន មិន​មា​នប​ញ្ហោ​កើតឡើង ក្នុង​កំឡុង​ពេល​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​នោះ​ទេ ហើយ​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​នយោបាយ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដាក់​ភ្នាក់ងារ ។

ចំណែកឯ​តំណាង​អង្គការ​សង្គម​ស៊ី​វិល​មាន​ចំនួន​០៣ សម្រាប់​សង្កេតការណ៍​ក្នុង​ការ​បោះ​ឆ្នោត ក្នុង​នោះ​រួម​មាន ទី​១- សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទី​២ – សមាគម​ន៍ សម្ព័ន្ធ​និស្សិត​បញ្ញា​វ័​ន្ត ប្រជាធិបតេយ្យ​កម្ពុជា និង​ទី​៣-​សមាគម​ន៍​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ។

សូម​បញ្ចា​ក់ថា ៖ ក្រោយ​ពី​បញ្ចប់​ការ​រាប់​សន្លឹក​ឆ្នោត និង​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើង​វិញ នៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន ជា​លទ្ធផល​បឋម​គឺ ១-​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៥១​សម្លេង និង​ទី​២- គណបក្ស​រួបរួម​ជាតិ​ទទួល​បាន ២​សម្លេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ