ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ពនៅ​ខេត្តព្រៃវែង​ប្រព្រឹត្ត​ទៅ​ដោយ​រលូនជាមួយស្នាមញញឹម

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ នៅ​ខេត្តព្រៃវែង បាន​ព្រឹត្តិ​ទៅ​យ៉ាង​រលូន​ដោយ​គ្មាន​អ្វី​មក​រំខាន​ដែល​នាំ​ឱ្យ​មានការ​រាំងស្ទះ​ក្នុង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នោះ​ឡើយ ជាង​នេះ​ទៅ​ទៀត​អ្នក​ដែល​មក​ចូលរួម​បោះ​ឆ្នោត​បាន​បង្ហាញ​នូវ​ឆន្ទៈ​មុ​ស​មុត និង​ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធ​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​នូវ​បក្ស​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សំងាត់ និង​ត្រឹមត្រូវ​តាម​ច្បាប់…

ខេត្តព្រៃវែង ៖ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ នៅ​ខេត្តព្រៃវែង បាន​ព្រឹត្តិ​ទៅ​យ៉ាង​រលូន​ដោយ​គ្មាន​អ្វី​មក​រំខាន​ដែល​នាំ​ឱ្យ​មានការ​រាំងស្ទះ​ក្នុង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នោះ​ឡើយ ជាង​នេះ​ទៅ​ទៀត​អ្នក​ដែល​មក​ចូលរួម​បោះ​ឆ្នោត​បាន​បង្ហាញ​នូវ​ឆន្ទៈ​មុ​ស​មុត និង​ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធ​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​នូវ​បក្ស​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សំងាត់ និង​ត្រឹមត្រូវ​តាម​ច្បាប់ ។

បើ​តាម​លោក វង្ស សុ​ភ័​ណ ប្រធាន​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រចាំ​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ នៅ​មណ្ឌល​ខេត្តព្រៃ វែង​បាន​រៀបចំ​ឡើង​នៅ​ក្នុង​បរិ​វេន​នៃ​សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង ដែល​ក្នុង​នោះ​មាន​២​ការិយា ល័យ​គឺ​ការិយាល័យ​៦០០១ មាន​អ្នកបោះឆ្នោត សរុប​៤៥១​នាក់ និង​ការិយាល័យ​៦០០២ មាន​អង្គ​បោះ​ឆ្នោត​សរុប​៤៥២​នាក់ ដែល​សរុប​ទាំង​ពី​ការិយាល័យ​ស្មើរ​នឹង​៩០៣​នាក់ ក្នុង​នោះ​មាន​តំណាងរាស្ត្រ​ចំនួន​១១​នាក់ និង​ក្រុម​ព្រឹក្សា​ឃុំ​សង្កាត់​មាន​ចំនួន ៨៩២ នាក់​ដែល​បាន​មក​ចូលរួម​បោះ​ឆ្នោត​ផង​ដែរ ។

លោក វង្ស សុ​ភ័​ណ បាន​បន្ថែម​ថា នៅ​ក្នុង​ខេត្តព្រៃវែង​មាន​គណបក្ស​នយោបាយ​ចំនួន​៣​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​ព្រឹទ្ធសភា​នា​ពេល​នេះ​ក្នុង​នោះ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណ​ប​ក្យ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណ​ប​ក្យ​រួម​រួម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ