ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​តូច​អាយុ​ទើបតែ​១​ឆ្នាំ​ត្រូវ​រថយន្ត​កិន​ស្លា.ប់យ៉ាងអាណោចអាធម៌

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​ក្មេង​ប្រុស​តូច​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​រត់​លេង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ឃើញ​រថយន្ត​ចត​ឈប់​នៅ​ក្បែរ​នោះ លុះ​អ្នកបើកបរ​មិន​បាន​មើល​មុខក្រោយ​ពេល​ចេញដំណើរ​បណ្តាល​ឱ្យ​បុក និង​កិន​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​រថយន្ត​បុក និង​កិន​ក្មេង​តូច​ស្លាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១២​នាទី​ព្រឹក ថ្ងៃ​ទី​២៤…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​ក្មេង​ប្រុស​តូច​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​រត់​លេង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ឃើញ​រថយន្ត​ចត​ឈប់​នៅ​ក្បែរ​នោះ លុះ​អ្នកបើកបរ​មិន​បាន​មើល​មុខក្រោយ​ពេល​ចេញដំណើរ​បណ្តាល​ឱ្យ​បុក និង​កិន​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​រថយន្ត​បុក និង​កិន​ក្មេង​តូច​ស្លាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១២​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្បែរ​ចិញ្ចើម​ផ្លូវ ក្នុងភូមិ​អូរ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​មានឈ្មោះ ហ៊ុន សា​ខុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ទឹក​សុទ្ធ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​បើកបរ​រថយន្ត​មួយ​គ្រឿង​ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង ២A-០២៨៤ មានទឹក​សុទ្ធ​ពេញ​ទ្រុង ។ អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ខេ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ព្រូ​រថយន្ត រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ចំណែក​ក្មេង​ប្រុស​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់​មានឈ្មោះ សៀន គី​ម​ឡា​ង ភេទ​ប្រុស អាយុ​១​ឆ្នាំ រស់នៅ​ភូមិ​អូរ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ប្រភព​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​បុក និង​កិន​ក្មេង​ស្លាប់​នេះ​មក​ពី​កត្តា​អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ដឹក​ទឹក​លក់​តាម​ផ្ទះ​មុន​នឹង​ចេញ​មិន​ព្រម​ចុះ​ទៅ​មើល​ខាង​មុខ និង​ខាងក្រោយ​រថយន្ត​ជា​មុន​សិន ។ រីឯ​ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​ក៏​មានការ​បណ្តោយ​ឱ្យ​ក្មេង​រត់​លេង​នៅ​ក្បែរ​មុខ​ផ្ទះ ដោយ​មិន​ចេញ​មក​មើល​ក្មេង​តូច​ពេល​មាន​រថយន្ត​តូច​ធំ​ចូល​មក​ក្បែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​នគរបាល​បាន​ចាប់​ឃាត់​រថយន្ត​ខាងលើ​រួម​ទាំង​អ្នកបើកបរ និង​ព្រូ​យក​ទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ