ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​វីរបុរស​ក្លឹ​ប Arsenal រិះគន់ Manu ថា​លេង​អន់​ដោយសារ Alexis Sanchez

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​បិសាច​ក្រហម Manchester United ត្រូវ​តែ​ប្តូរ​របៀប​លេង​ហើយ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អតីត​វីរបុរស​ក្លិប Arsenal…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​បិសាច​ក្រហម Manchester United ត្រូវ​តែ​ប្តូរ​របៀប​លេង​ហើយ ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អតីត​វីរបុរស​ក្លិប Arsenal លោក Charlie Nicholas ។ តាំងពី​ការ​ចូល​មក​ដល់​របស់​កីឡាករ Alexis Sanchez មក​ក្លឹ​ប​មិន​បាន​លេចមុខ​មាត់​អ្វី​ធំដុំ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ។ នេះ​គឺ​អាច​មក​ពី Alexis ដែល​ធ្វើ​ឲ្យ​ក្លឹ​បលេង​មិន​ចូល​គ្នា​ដូច​មុន ។

កាលពី​មិន​ទាន់​មាន Alexis ខ្សែប្រយុទ្ធ Romelu Lukaku គឺជា​អ្នក​ស៊ុត​បាល់​លេខ​មួយ​ក្នុង​ក្រុម ។ តែ​ពេល​នេះ Romelu ហាក់បីដូចជា​មិន​ពេញចិត្ត​នឹង​ការ​លេង​ជាមួយ Alexis ឡើយ ។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់ Charlie ។

អតីត​វីរបុរស​របស់ Arsenal លោក Charlie បាន​ប្រាប់​ថា «​ប្រសិនបើ​ខ្ញុំ​លេង​ជាមួយ Lukaku ខ្ញុំ​នឹង​បញ្ជូន​បាល់​ទៅ​ឲ្យ​គេ​ហើយ ។ តែ​ពេល​នេះ​គេ​មិនសូវ​បាន​បាល់​ទេ​តាំងពី​មាន Alexis» ។ លោក​​ជឿ​ថា លោក Jose Mourinho ត្រូវ​តែ​រក​វិធី​ថ្មី​ក្នុង​ការ​ទាត់​បាល់​ហើយ​ក្រោយ​ពេល​មាន Alexis បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ