ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pele មិន​ឈឺក្បាល​សរសើរ Ronaldo ឬ Messi តែ​សរសើរ​កីឡាករ​ម្នាក់​មិន​ដាច់​ពី​មាត់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា ស្តេច​បាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ី​ល Pele មិន​ទៅ​ឈឺក្បាល​នឹង​សរសើរ Messi ឬ Ronaldo ដូច​អ្នកគាំទ្រ​ភាគច្រើន​ឡើយ…

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា ស្តេច​បាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ី​ល Pele មិន​ទៅ​ឈឺក្បាល​នឹង​សរសើរ Messi ឬ Ronaldo ដូច​អ្នកគាំទ្រ​ភាគច្រើន​ឡើយ ។ អ្នក​កាន់​ពាន World Cup បី​ជំនាន់​នេះ​បាន​ប្រាប់​ថា លោក​មិន​យក Ronaldo ឬ Messi ឡើយ ។ លោក​សរសើរ Neymar ជំនួស​វិញ ។

នៅ​ក្នុង​ការ​សម្ភាស​ជាមួយ​វេ​ប​សាយ​ផ្លូវការ FIFA អតីត​កីឡាករ​បាល់ទាត់​វ័យ​៧៧​ឆ្នាំ​រូប​នេះ បាន​និយាយ​ពី​ភាព​អស្ចារ្យ​របស់ Neymar ទៅ​លើ​ក្រុម​ប្រេ​ស៊ី​ល ។ លោក​និយាយ​ថា «Neymar បាន​ផ្លាស់​ប្តូរ​ការ​លេង​របស់​ខ្លួន​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ។ នៅ​ក្នុង​ការ​លេង​ប្រចាំ​ក្លឹ​ប​គេ​លេង​ស្លាប​ខាងឆ្វេង តែ​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​គេ​លេង​នៅ​កណ្តាល ។ វា​ពិតជា​ពិបាក តែ​គេ​អាច​សម្រប​បាន​» ។

លោក​បាន​បន្ត​ថា «​ប្រសិនបើ​អ្នក​មើល​ជុំវិញ​ពិភពលោក អ្នក​ដែល​លេចធ្លោ​គឹ​មាន Messi, Ronaldo និង Neymar ។ គ្មាន​នរណា​ក្រៅពី​នេះ​ទេ ។ Neymar គឹ​ជា​កីឡាករ​សំខាន់​នៅ​ក្នុង​ជម្រើសជាតិ​ប្រេ​ស៊ី​ល ។ សម្រាប់​ខ្ញុំ គេ​គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។ ខ្ញុំ​មានការ​ជឿជាក់​ថា​អ​ញ្ចឹ​ង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ