ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC​ បង្ហាញ​ក្តី​កង្វល់​រឿង​កំណើន​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​ខេត្ត​ព្រះ​សីហ​នុនា​ថ្ងៃ​ទី​១១ មីនា ខាង​មុខ​នេះ អាច​នឹង​មាន​អ្នកចូលរួម​ប្រមាណ​២​ពាន់​នាក់ ធ្វើ​ឱ្យ​យើង​មានកង្វល់​ផង​ដែរ​ដោយសារ​តែ​អ្នកចូលរួម​មិនសូវ​មាន​កំណើន ។ លោក វ៉ា​ត់…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​ខេត្ត​ព្រះ​សីហ​នុនា​ថ្ងៃ​ទី​១១ មីនា ខាង​មុខ​នេះ អាច​នឹង​មាន​អ្នកចូលរួម​ប្រមាណ​២​ពាន់​នាក់ ធ្វើ​ឱ្យ​យើង​មានកង្វល់​ផង​ដែរ​ដោយសារ​តែ​អ្នកចូលរួម​មិនសូវ​មាន​កំណើន ។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ​កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ កន្លង​ទៅ​នេះ ។

លោក វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​បន្ត​ថា ព្រឹត្តិការណ៍​នេះ​យើង​រៀបចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ហើយ​លើក​នេះ​គឺជា​លើក​ទី​៧ ។ រហូត​មក​ទល់​ពេល​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ជាង​១០០០​នាក់​ក្នុង​នោះ​ភ្ញៀវ​បរទេស​មាន​ជាង​២០០​នាក់​មក​ពី​២៨​សញ្ជាតិ​ទូ​ទាំង​សាកល​លោក ដែល​ភាគច្រើន​ជនជាតិ​ជប៉ុន​ស្ថិត​ក្នុង​លំដាប់​លេខ​១ សហរដ្ឋអាមេរិក​លេខ​២​និង​ចក្រភព​អង់គ្លេស​លេខ​៣ ។ ចំពោះ​វិញ្ញាសា​និង​តម្លៃ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​សម្រាប់​វិញ្ញាសា​២១​គីឡូម៉ែត្រ​ជនបរទេស​៤៥​ដុល្លារ កម្ពុជា​១៥​ដុល្លារ វិញ្ញាសា​១០​គីឡូ​ម៉ែត្រ​ជនបរទេស​៣៥​ដុល្លារ កម្ពុជា​១០​ដុល្លារ និង​វិញ្ញាសា​៣​គីឡូម៉ែត្រ​ជនបរទេស​២៥​ដុល្លារ និង​កម្ពុជា​៥​ដុល្លារ ។ លោក​ថា សំបុត្រ​នឹង​បន្ត​ដាក់​លក់​រហូត​ជិត​ដល់​ថ្ងៃ​ប្រកួត​។

លោក​បញ្ជាក់​ថា គោលបំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​​ម៉ា​រ៉ា​តុង​នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ ធ្វើ​ឡើង​ដើម្បី​អភិវឌ្ឍ​កីឡា​តំបន់ឆ្នេរ​ដែល​ក្នុង​នោះ​ក៏​មានការ​រត់ប្រណាំង​ប្រចាំឆ្នាំ​ដោយ​មានការ​ចូលរួម​សហ​ការ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ផង​ដែរ ។ ឆ្នេរ​ខ្សាច់​ខេត្ត​ព្រះ​សីហ​នុ ជាទី​ដែល​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​​ជាងគេ​គឺ​ឆ្នេរ​អូ​ឈើទាល ។ ទីតាំង​នោះ​ជា​ចំណុច​ចាប់ផ្ដើម និង​ជាទី​បញ្ចប់​នៃ​ព្រឹត្តិការណ៍​ខាង​លើ ពោល​គឺ​ស្ថិត​នៅ​ក្បែរ​រូបសំណាក ​«​ឆ្នេរសមុទ្រ​កម្ពុជា​តារា​រះ​នា​ទិសនិរតី​»​។ អ្នក​ចូល​រួម​ទាំងអស់​នឹង​រត់​ចេញពី​កណ្ដាល​ក្រុង​តាម​ផ្លូវ​ឯករាជ្យ ដែល​ជា​ផ្លូវ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​។

ព្រឹត្តិការណ៍​ខាងលើ​ពិតជា​នាំ​មក​នូវ​ក្ដី​សប្បាយ​រីករាយ ដោយសារ​អ្នកចូលរួម​រត់​បាន​មើល​ឃើញ​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ត្រកាល និង​មើល​ឃើញ​ភាព​ទាក់ទាញ​នៃ​ទីក្រុង​ដែល​មាន​សក្ដា​នុ​ពល​ទេសចរណ៍​មួយ​នេះ ។

ទោះបី​យ៉ាងណា​លោក​វ៉ា​ត់ ចំរើន បាន​សម្ដែង​ក្ដី​បារម្ភ​ផង​ដែរ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ។ ជាក់ស្ដែង​លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា អ្វី​ដែល​ជា​កង្វល់​របស់​យើង​នៅ​តែ​មាន​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​ជើងហោះហើរ​ផ្ទាល់​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ នៅ​មិន​ទាន់​មាន​ភាព​ជាក់លាក់​នៅឡើយ ពោល​គឺ​មាន​ដែរ​តែ​ក្នុង​មួយ​អាទិត្យ​មាន​តែ​មួយ​ជើង​ប៉ុណ្ណោះ ក្នុង​នោះ​ភ្ញៀវ​បរទេស​ភាគច្រើន​ជា​ជនជាតិ​ចិន​ដែល​គេ​ធ្វើ​ដំណើរ​មក​លេង​កាស៊ីណូ​ប៉ុណ្ណោះ មិនមែន​ភ្ញៀវ​ទេសចរ​ទាំង​អស់នោះ​ទេ ។ ដូច្នេះ​លោក​គិត​ថា កង្វះ​​មធ្យោបាយ​ត​ភ្ជាប់​នេះ បាន​ធ្វើ​ឱ្យ​ការ​រៀបចំ​របស់​យើង​មាន​បញ្ហា កំណើន​អ្នក​ចូល​រួម​មិនមែន​មិន​កើន​នោះ​ទេ តែ​វា​មាន​កំណើន​តិចតួច​ពេក ។

សព្វ​ថ្ងៃនេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កំពុង​តែ​ស្វែងរក​យុទ្ធសាស្ត្រ​យ៉ាងណា​ដើម្បី​ទាក់ទាញ​ឱ្យ​គេ​មក​ចូលរួម​កាន់តែ​ច្រើន​។

លោក សែ​ម ផល្លា មន្ត្រី​សម្របសម្រួល​កម្មវិធី​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ប្រចាំ​គណៈ​ក​ម្មា​ធិ​​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​ថា​បើសិនជា​យើង​ចង់ឱ្យ​គេ​មក​ចូលរួម​ច្រើន យើង​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​គេ​បាន​យល់​ពី​គោលដៅ​នៃ​កម្មវិធី​កីឡា​​ទេសចរណ៍​របស់​យើង គឺ​រត់​ការពារ​បរិស្ថាន​តំបន់ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ