ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស-ស្រី សម្រេចបញ្ចប់ជីវិតខ្លួនដោយចង.ក​ដូចគ្នា

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ​សេចក្តីរាយការណ៍​ឱ្យដឹងថា មាន​ករណី​​ចង.ក​សម្លាប់​ខ្លួន​ចំនួន​ពីរ​នាក់​​​ក្នុង​ថ្ងៃតែ​មួយ​ថ្ងៃទី២៤ កុម្ភៈ ​នេះ ​ដែល​​​ម្នាក់ស្រវឹង និងម្នាក់ទៀត​ខឹងជាមួយប្តី​ ​។ ប្រភព​​​បន្ត​ថា…

ខេត្តរតនគិរី ៖ ​សេចក្តីរាយការណ៍​ឱ្យដឹងថា មាន​ករណី​​ចង.ក​សម្លាប់​ខ្លួន​ចំនួន​ពីរ​នាក់​​​ក្នុង​ថ្ងៃតែ​មួយ​ថ្ងៃទី២៤ កុម្ភៈ ​នេះ ​ដែល​​​ម្នាក់ស្រវឹង និងម្នាក់ទៀត​ខឹងជាមួយប្តី​ ​។

ប្រភព​​​បន្ត​ថា ​​ជនរងគ្រោះម្នាក់ឈ្មោះកាទិង ជ្រូញ ភេទប្រុស​អាយុ១៨ឆ្នាំ ជនជាតិគ្រឹង​ជា និងកសិករ​មាន​ទី​លំនៅ​ភូមិ​កុយ ឃុំប៉ូយស្រុកអូរជុំ ខេត្តរតនគិរី ។ នៅ​មុន​ពេល​​កើតហេតុ​ ជន​រង​គ្រោះ​បាន​ផឹក​ស្រា.ស​អស់​២លីត្រ ​​ក្រោយមក​​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ចង.ក​ស្លាប់​បាត់​ទៅ​ហើយ​ ។ ​​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ផឹក​ស្រាស​អស់​​២​លី​ត្រ​ ហើយ​ក៏​សំរេចចិត្ត​ចង.ក​ស​ម្លា​ប់​ខ្លួនឯង​ពិតមែន ​។

ដោយឡែក ​មួយករណីទៀតកើតឡើង​​នៅ​ស្រុក​បរ​កែវ​ គឺ​ស្ត្រី​ម្នាក់ឈ្មោះពុំ សុខ​ដេ​ត ​អាយុ​២៤​ឆ្នាំ ជាកម្មករ​ចៀរ​​ជ័រកៅស៊ូ​ ​បាន​ចង.ក​សម្លាប់​ខ្លួនឯង​ដោយសារ​​​ខឹង​​ប្តី​ដើរ​ផឹក​សុ​ី​មិន​​ចូល​ផ្ទះ ។ ហេតុ​ការ​នេះ​​​បង្ក​​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៧ ​និង​០៥​នាទី​ព្រឹក​​​ថ្ងៃ​ទី​២៤​ កុម្ភៈ នេះ ស្ថិត​នៅ​ចំការ​​​ក្នុងភូមិកប ឃុំទីង​ចាក់ ស្រុកបរ​កែវ ខេត្តរតនគិរី ។

តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ជាមួយ​អ្នក​រស់នៅ​ជិតខាង​​​ថា ពី​មុន​មក​ជន​រង​គ្រោះ​បាន​ព្យាយាម​ធ្វេ​ី​អត្ត​ឃាត​ចងក​សម្លាប់​ខ្លួនឯង​ម្តង​ជា​ពីរ​ដង​រួច​មក​ហេ​ី​យតែ​មិន​បាន​សំរេច ​ព្រោះ​​តែ​ខឹង​​ប្តី​ផឹកស្រា​ដេ​ី​រលេ​ង​ចោល​ផ្ទះ​ មិន​គិត​ប្រពន្ធ​-កូន​។

អត្ថបទសរសេរ ដោយ