ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​វាយ​គ្នា​ផ្អើល​គ្លីនិក សង្ស័យ​ស្នេហា​ត្រីកោណ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជម្លោះ​រវាង​ស្រី និង​ស្រី នៅ​គ្លីនិក​មួយ​បាន​កើតឡើង​ឈាន​ដល់​ការ ប្រវាយប្រតប់​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៨ ក្នុងភូមិ​ក្បាលស្ពាន​១…

ខេត្តបន្ទាយមានជ័យ ៖ ជម្លោះ​រវាង​ស្រី និង​ស្រី នៅ​គ្លីនិក​មួយ​បាន​កើតឡើង​ឈាន​ដល់​ការ ប្រវាយប្រតប់​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៨ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ អ្នក​ឃើញ​ហេតុការណ៍​សង្ស័យ​ថា ជា​រឿង​ស្នេហា​ត្រីកោណ​។ ប្រភព​ពី​កន្លែង​កើតហេតុ​និយាយ​ថា ដំបូង​ឡើយ​នៅ​ម៉ោង​ប្រហែល​៤​ល្ងាច ថ្ងៃ​កើតហេតុ មាន​បុរស​ម្នាក់​បាន​ចូល​ទៅ​គ្លីនិក​នគររាជ ដោយ​ឲ្យ​គ្រូពេទ្យ​នៅ​ទីនោះ បន្តោក​សេរ៉ូម​កម្លាំង​ឲ្យ​ស្ត្រី​ម្នាក់ លុះ​បាន​មួយសន្ទុះ​ស្រាប់តែ លេចមុខ​ស្ត្រី​ម្នាក់​ទៀត​គេ​សង្ស័យ​ថា ជា​ប្រពន្ធ​ចូល​ទៅ​តាម​ក្រោយ ខណៈ​បុរស​ខាងលើ​កំពុង​អង្គុយ​និយាយ​សាសង ជាមួយ​នាង ដែល​គ្រូពេទ្យ​ដាក់​សារ៉ូ​ម​ឲ្យ​ក៏​ផ្ទុះ​ជា​ជម្លោះ​ប្រតាយប្រតប់​គ្នា​។ ខណៈ​ភាគី​ម្ខាង​ដៃ​កំពុង​ជាប់​សារ៉ូ​ម និង​ឈាន​ដល់​គប់​ខ្នើយ​ដាក់​គ្នា​តែ​ត្រូវ​បុរស​នោះ ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​ឃាត់​ទាន់​ពេល ហើយ​បុរស​នោះ​ព្យាយាម​ឃាត់​នាង​ប្រពន្ធ​អូស​ចេញ​ទៅ​ក្រៅ​ដឹក​តាម​ម៉ូតូ​ចេញ​ទៅ​បាត់​។

ប្រភព​ថា បុរស​នោះ​ជា​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឈ្មោះ​ហួង​។ ប្រភព​បន្ត​ថា ក្រោយ​ពី​បុរស​ខាងលើ​ដឹក​ប្រពន្ធ​ទៅ​បាត់​មួយសន្ទុះ​ស្រាប់តែ​នាង​ជា​ប្រពន្ធ​ជិះ​រថយន្ត​មក​ជាមួយ​ឪពុក​ម្តាយ​ទៅ​កាន់​គ្លីនិក​ខាងលើ​ម្តងទៀត សង្ស័យ​ចង់​ជួប​ប្រកួត​ដណ្តើម​ឈ្នះ​ចាញ់​គ្នា ដើម្បី​ទាមទារ​អ្វីមួយ​។ ប៉ុន្តែ​ស្ត្រី​ម្នាក់​ដែល​ចូល​ទៅ​គ្លីនិក​ឲ្យ​គ្រូពេទ្យ​ដាក់​សារ៉ូ​ម​នោះ​បាន​ចេញ​ទៅ​បាត់​មុន​បន្តិច​ធ្វើ​ឲ្យ​៣​នាក់​ឪពុក​កូន​ខឹងសម្បា​រករឿង​ម្ចាស់​គ្លីនិក និង​ផ្ទុះ​ជម្លោះ​ជា​ថ្មី​ជាមួយ​ក្រុម​គ្រូពេទ្យ​។ តាម​វី​ដេ​អូ​ឃ្លី​ប​ក្នុង​គ្លីនិក បាន​ឲ្យ​ដឹង​ថា ៣​នាក់​ឪពុក​ម្តាយ និង​កូន​ខាងលើ បាន​ចូល​ទៅ​ក្នុង​គ្លីនិក​រករឿង​គ្រូពេទ្យ ដោយ​សុំ​ឆែក​ផ្ទះ​ដើម្បី​រក​ស្ត្រី​ដែល​គ្រូពេទ្យ​បន្តោក​សេរ៉ូម​ឲ្យ ហើយ​ព្យាយាម​ចោទ​ថា​គ្លីនិក​នេះ​លាក់​មនុស្ស ធ្វើ​ឲ្យ​ម្ចាស់​គ្លីនិក​ខឹងសម្បា​យ៉ាង​ខ្លាំង ដោយសារ​ការ​ចូល​ទៅ​គ្លីនិក​នោះ គ្មាន​ការ​អនុញ្ញាត ម្យ៉ាង​ករណី​សុំ​ឆែកឆេរ​នោះ​គ្មាន​ដីកា​របស់​តុលាការ​។

ម្ចាស់​គ្លីនិក​បន្ត​ថា ដោយសារ​ទ្រាំ​មិន​បាន នឹង​សម្ដី​គ្រួសារ​មួយ​នេះ គាត់​ក៏​ទាក់ទង​ហៅ​អាវុធហត្ថ​ឲ្យ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ ទើប​គ្រួសារ​មួយ​នេះ​ព្រម​ចាកចេញ​ទៅ​វិញ ខណៈ​ឃើញ​កម្លាំង​អាវុធហត្ថ​ទៅ​ដល់​។ បុរស​ម្នាក់​ក្នុង​គ្រួសារ​ខាងលើ​ត្រូវ​គេ​ស្គាល់​ថា ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺ​លោក​វរៈសេនីយ៍ទោ នួន ច័ន្ទ​សុ​ភ័​ក្រ និង​ជា​ឪពុកក្មេក​បុរស​ម្នាក់​ដែល​ប្រពន្ធ​តាម​ទៅ​រករឿង​ក្នុង​គ្លីនិក​ខាងលើ​។ ជុំវិញ​ករណី​ខាងលើ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​បាន​ចាកចេញ​ទៅ​អស់ ម្យ៉ាង​មិន​ស្គាល់​លេខ​ទូរស័ព្ទ​៕
https://youtu.be/WcB1ijHNRUU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ