ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោក​គ្រាប់បែក​ចូល​ផ្ទះ​របួស​ស្ត្រី​ម្នាក់ សង្ស័យ​ជា​រឿង​គំនុំ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មាន​សេចក្តីរាយការណ៍​ថា កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ កុម្ភៈ ២០១៨ មាន​ករណី​បោក​គ្រាប់បែក​ច្នៃ​ប៉ុនប៉ង​ធ្វើឃាត​មួយ​មិន​បាន​សម្រេច កើតឡើង នៅ​ចំណុច​ផ្ទះ…

ខេត្តឧត្តរមានជ័យ ៖ មាន​សេចក្តីរាយការណ៍​ថា កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ កុម្ភៈ ២០១៨ មាន​ករណី​បោក​គ្រាប់បែក​ច្នៃ​ប៉ុនប៉ង​ធ្វើឃាត​មួយ​មិន​បាន​សម្រេច កើតឡើង នៅ​ចំណុច​ផ្ទះ ជន​រង​គ្រោះ​ឈ្មោះ ឌី ភិ​ច ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

 

សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ មាន​ជនសង្ស័យ​មិន​ស្គាល់ អត្តសញ្ញាណ បាន​ទៅ​គប់​គ្រាប់បែក​ច្នៃ​ចូល​ក្នុងផ្ទះ​ឈ្មោះ ឌី ភិ​ច បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជួន ឈុ​ន អាយុ​៤៥​ឆ្នាំ រង​របួសស្រាល គ្រាន់តែ​រលាត់​ត្រង់​កជើង​បន្តិច ថ្ងាស​បន្តិច និង គល់ភ្លៅ​ខាងឆ្វេង​បន្តិច​។ ករណី​ខាងលើ​នេះ​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ដើម្បី​វែកមុខ​ម្ចាស់​គ្រាប់បែក​នោះ​។ ជាមួយ​នេះ​ដែរ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា គឺ​ប្រហែល ជា​រឿង​គុំនុំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ