ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ខ្លះ​ជា​មហាសេដ្ឋី​អា​មេ​រិ​ក​ទាំង​10​នាក់ ?

6 ឆ្នាំ មុន

មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​១០​នាក់​ត្រូវ​គេ​វាយតម្លៃ​ថា​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ប្រចាំឆ្នាំ​២០១៨ ។ អា​មេ​រិ​ក​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ជាងគេ​នៅ​លើ​ពិភព​លោក និង​មាន​សេដ្ឋី​ជាង​ពាក់កណ្តាល​បើ​គិត​សរុប​ទូ​ទាំង​ពិភពលោក ។ វេ​ប​សាយ​«Time.com»​បាន​រៀប​ចំណាត់ថ្នាក់​ចំនួន​១០​នាក់​នៃ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បំផុត​នៅ​សហរដ្ឋអាមេរិក​ប្រចាំឆ្នាំ​២០១៨​រួម​មាន ៖ ១-​លោក​Jeff Bezos​អាយុ​៥៣​ឆ្នាំ មានទ្រព្យ​សម្បត្តិ​ចំនួន​១០៩,៩​ពាន់​លាន​ដុល្លារ…

មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​១០​នាក់​ត្រូវ​គេ​វាយតម្លៃ​ថា​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ប្រចាំឆ្នាំ​២០១៨ ។ អា​មេ​រិ​ក​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ជាងគេ​នៅ​លើ​ពិភព​លោក និង​មាន​សេដ្ឋី​ជាង​ពាក់កណ្តាល​បើ​គិត​សរុប​ទូ​ទាំង​ពិភពលោក ។

វេ​ប​សាយ​«Time.com»​បាន​រៀប​ចំណាត់ថ្នាក់​ចំនួន​១០​នាក់​នៃ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បំផុត​នៅ​សហរដ្ឋអាមេរិក​ប្រចាំឆ្នាំ​២០១៨​រួម​មាន ៖


១-​លោក​Jeff Bezos​អាយុ​៥៣​ឆ្នាំ មានទ្រព្យ​សម្បត្តិ​ចំនួន​១០៩,៩​ពាន់​លាន​ដុល្លារ ។


២-​លោក​Bill Gates​ជា​ម្ចាស់​ក្រុមហ៊ុន​«Software»​ឬ​Microsoft​មានទ្រព្យ​សរុប​៩៣,៣​ពាន់​លាន​ដុល្លារ ។


៣-​លោក​Warren Buffett​ប្រធាន​ក្រុមហ៊ុន​«Berkshire Hathaway»​មានទ្រព្យ​សម្បត្តិ​៨៧,២​ពាន់​លាន​ដុល្លារ ។


៤-​លោក​Mark Zuckerberg​ជា​ម្ចាស់​ក្រុមហ៊ុន​«Facebook»​មានទ្រព្យ​សម្បត្តិ​៧៧,៥​ពាន់​លាន​ដុល្លារ ។


៥-​លោក​Larry Page​ម្ចាស់​ក្រុមហ៊ុន​«Google»​មានទ្រព្យ​សម្បត្តិ​៥៤,៩​ពាន់​លាន​ដុល្លារ។


៦-​លោក​Larry Ellison​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​«Oracle»​មានទ្រព្យ​សម្បត្តិ​៥៤,៧​ពាន់​លាន​ដុល្លារ ។


៧-​លោក​Sergey Brin​ជា​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​បាន​សហការ​ជាមួយ​លោក​Larry Page​និង​ជា​ម្ចាស់​ក្រុមហ៊ុន​«Google X»​មានទ្រព្យ​សរុប​៥៣,៣​ពាន់​លាន​ដុល្លារ ។


៨- ​លោក ​Charles និង ​David Koch ២​នាក់​បងប្អូន​ជនជាតិ​អា​មេ​រិ​ក​ស្ថិត​នៅ​លំដាប់​ទី​៨
និង​៩ ​ជា​អ្នក​កាន់​ភាគហ៊ុន​«Koch Industries»​ជា​ក្រុមហ៊ុន​លក់​ផលិតផល​គីមី​មានទ្រព្យ​សម្បត្តិ​សរុប​៤៨,៦​ពាន់​លាន​ដុល្លារ


១០-​លោក​Rob Walton​ជា​ម្ចាស់​ភាគហ៊ុន​ក្នុង​ផ្សារ​«Walmart»​មានទ្រព្យ​សម្បត្តិ​៤៧,៩​ពាន់​លាន​ដុល្លារ