ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​យ៉ុ​ង​បោះពួយ​ពន្លះ​គូទ​គោ​យន្ត​កែ​ច្នៃ​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ព្រូ​រថយន្ត​សាំ​យ៉ុ​ង​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​រថយន្ត​សាំ​យ៉ុ​ង​នោះ​បើកបរ​មាន​ល្បឿន​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​គោ​យន្ត​កែ​ច្នៃ​កំពុង​បើកបរ​ទិស​ដៅ​ស្របគ្នា​ពេញទំហឹង ឯ​អ្នក​បើក​រត់​គេ​ខ្លួន​បាត​ក្រោយ​កើតហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​នឹង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែកុម្ភៈ…

ខេត្តរតនគិរី ៖ ព្រូ​រថយន្ត​សាំ​យ៉ុ​ង​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​រថយន្ត​សាំ​យ៉ុ​ង​នោះ​បើកបរ​មាន​ល្បឿន​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​គោ​យន្ត​កែ​ច្នៃ​កំពុង​បើកបរ​ទិស​ដៅ​ស្របគ្នា​ពេញទំហឹង ឯ​អ្នក​បើក​រត់​គេ​ខ្លួន​បាត​ក្រោយ​កើតហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​នឹង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ទួល​ដំរី​ងាប់ ក្នុងភូមិ​ក្លិះ ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ។

លោក ជួប វ​ណ្ណា​រក្ស អធិការ​នគរបាល​ស្រុក​ប​កែវ បាន​ឲ្យ​ដឹង​ថា រថយន្ត​២​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើ​ទៅ​លិច​ដល់​ត្រង់​ចំណុច​ឡើង​ទួល​ដំរី​ងាប់ រថយន្ត​សាំ​យ៉ុ​ង​បោះពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​គូទ​គោ​យន្ត​កែរ​ច្នៃ​ពេញទំហឹង​តែ​ម្តង បណ្ដាល​ឲ្យ​ព្រូ​រថយន្ត​សាំ​យ៉ុ​ង​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង​កើតហេតុ ។ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​នោះ​ពណ៌​សម្បក​ឪឡឹក ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AL-៩៥៨៦ ហើយ​អ្នកបើកបរ​ក្រោយ​កើតហេតុ រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ផង​ដែរ បន្សល់​ទុក​រថយន្ត​នៅ​ទីនោះ ។

លោក​បន្ត​ថា ព្រូ​រថយន្ត​សាំ​យ៉ុ​ង​ដែល​ស្លាប់​នោះ​ឈ្មោះ ម៉ៅ សុ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ព្រូ​រថយន្ដ (​ស្លាប់​) នៅ​កន្លែង​កើតហេតុ ។ ឯ​អ្នក​អ្នកបើកបរ​គោ​យន្ដ​កែ​ច្នៃ​ឈោះ្ម វឿ​ន សីហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ​ខេត្តរតនគិរី បាន​រត់គេច​ខ្លួន​បាត់​ដែរ​ក្រោយ​ពេល​កើតហេតុ ។ បន្ទាប់​កើតហេតុ​នគរបាល​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង រួច​អូស​យក​មធ្យោបាយ​ទាំង​២​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​កែវ​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ សាកសព​សមត្ថកិច្ច​បាន​ប្រគល់​ឪពុក​ម្តាយ និង​សាច់ញ្ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ