ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Guti ថា Neymar គួរតែ​ទៅ Real Madrid ប្រ​សិន​ចង់បាន​អនាគត​ល្អ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​អធិរាជ​ស Real Madrid និង​ជា​បច្ចុប្បន្ន​គ្រូបង្វឹក​របស់​ក្លិប​យុវជន Santiago Bernabeu ឈ្មោះ​ថា…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​អធិរាជ​ស Real Madrid និង​ជា​បច្ចុប្បន្ន​គ្រូបង្វឹក​របស់​ក្លិប​យុវជន Santiago Bernabeu ឈ្មោះ​ថា Guti បាន​ប្រាប់​ថា Neymar នឹង​មាន​អនាគត​កាន់តែ​ល្អ សម្រាប់​ការ​ចាក​ចេញពី PSG ទៅ​កាន់ Real Madrid ។

Guti បាន​និយាយ​ថា ៖ “​ខ្ញុំ​សង្ឃឹមថា Neymar នឹង​អាច​ពាក់អាវ Real នា​ពេល​អនាគត ។ ប្រសិនបើ​គេ​ចង់​ឡើង​ឲ្យ​ខ្ពស់​ជាង​នេះ មាន​តែ Real Madrid ទេ ដែល​អាច​ជួយ​បាន ។ កន្លង​មក យើង​ឃើញ​ថា Neymar ហ៊ាន​ចាក​ចេញពី​ក្លិប​ល្បី Barcelona ទៅ​កាន់​ក្លិប​បារាំង PSG ។ អ្វី​ដែល​ខ្វះ​សម្រាប់​រូបគេ គឺ Real Madrid ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​មាន​ព័ត៌មាន​លេច​ឮជា​ច្រើន​ថា Neymar មិន​សុខកាយ​សប្បាយចិត្ត​ពេល​នៅ​បារាំង​ជាមួយនឹង​មិត្ត​រួម​ក្រុម ហើយ​ចង់​មក Real Madrid ។ ជាមួយ​គ្នា​នេះ​ដែរ ខាង Real Madrid ក៏​ធ្លាប់​សរសើរ Neymar ជា​ច្រើន​ដង​មក​ហើយ​ដែរ ។ តើ​វា​អាច​ទៅ​រួច​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ