ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​រូប​តួ​សិច និង​ពាក្យ​ថា «​នែ៎​! កុំ​យំ ឬ​ច្រណែន​ខ្ញុំ​អី​!» ស្រូវ​បាន​ផល​រំពេច

6 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា កសិករ​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ធ្វើ​រឿង​មួយ​ចម្លែក​យ៉ាង​ខ្លាំង ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​។ កសិករ​ឈ្មោះ Chenchu Reddy…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា កសិករ​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ធ្វើ​រឿង​មួយ​ចម្លែក​យ៉ាង​ខ្លាំង ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​។

កសិករ​ឈ្មោះ Chenchu Reddy ជឿ​ថា ទិន្នផល​របស់​គាត់​ចេះ​តែ​មិន​បាន​ផល​ល្អ ដោយ​សារ​តែ​ភ្នែក​របស់​អ្នក​ដើរ​តាម​ផ្លូវ​ចេះ​តែ​មើល​ក្នុង​ផ្លូវ​អាក្រក់ ហើយ​មើលងាយ​លើ​ស្រូវ​របស់​គាត់​។ នេះ​មក​ពី​ស្រែ​របស់​គាត់​ស្ថិត​នៅ​ចំ​ផ្លូវ​ដើរ​របស់​អ្នកផង​។

ដើម្បី​ការពារ​កុំ​ឲ្យ​គេ​មើល​តទៅ​ទៀត លោក​ក៏​សម្រេចចិត្ត​ដាក់​រូប​តួ​សិច​ស្លៀក​ខោអាវ​ក្នុង​ពណ៌​ក្រហម ជាមួយនឹង​ពាក្យ​ថា «​នែ៎​! កុំ​យំ ឬ​ច្រណែន​ខ្ញុំ​អី​!»​។ ធម្មតា​ទេ ប្រសិនបើ​ដាក់​រូប​អីចឹង​អី គ្មាន​នរណា​ហ៊ាន​មើល​ទេ​។

ក្រោយ​ពី​ដាក់​រូប​នេះ​មក លោក​ប្រាប់​ថា ទិន្នផល​របស់​លោក​ឡើង​ទៅ​ជា​ល្អ​មួយ​រំពេច​។ នេះ​មិនដឹង​ថា តើ​វា​គ្រាន់តែ​ជា​អារម្មណ៍ ឬ​យ៉ាងណា​ទេ? តែ​វា​ពិតជា​ចម្លែក​ណាស់ ដែល​ផ្ទៃដី​ធ្វើស្រែ​របស់​លោក​ទំហំ​៤​ហិច​តា​របស់​លោក ស្រាប់តែ​ដាំ​ដុះ​ល្អ​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ