ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​បន្លែ​ច្រើនអាច​ប៉ះពាល់​ដល់​កូន​ទេ?

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​អាហារ​បួស ទំនងជា​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប្រឈម​នឹង​ការ​លេង​ថ្នាំ និង​ញ៉ាំ​គ្រឿង​ស្រវឹង​រហូត​ដល់​៣​ដង​ឯណោះ ។ អ្នក​ស្រាវជ្រាវ​បាន​ទ​ទួ​ច​នូវ​ការ​រក​ឃើញ​របស់​ខ្លួន​ថា ក្មេង​ដែល​លេង​ថ្នាំ​នៅ​អាយុ​១៥​ឆ្នាំ…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​អាហារ​បួស ទំនងជា​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប្រឈម​នឹង​ការ​លេង​ថ្នាំ និង​ញ៉ាំ​គ្រឿង​ស្រវឹង​រហូត​ដល់​៣​ដង​ឯណោះ ។ អ្នក​ស្រាវជ្រាវ​បាន​ទ​ទួ​ច​នូវ​ការ​រក​ឃើញ​របស់​ខ្លួន​ថា ក្មេង​ដែល​លេង​ថ្នាំ​នៅ​អាយុ​១៥​ឆ្នាំ មាន​ជាប់​ទាក់ទង​នឹង​របប​អាហារ​របស់​ម្តាយ​គេ​តាំងពី​ម្តាយ​ពពោះ​ម្ល៉េះ ។

ការ​ស្រាវជ្រាវ​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​រយៈពេល​វែង​មួយ​ក្នុង​ប្រទេស​អង់គ្លេស ដោយ​អ្នក​ស្រាវជ្រាវ​បាន​សួរ​ទៅ​លើ​យុវវ័យ​ប្រមាណ​ជាង​១០០០០​នាក់ អំពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការ​ជក់បារី​របស់​ពួក​គេ ហើយ​ក្នុង​នោះ​មាន​ពាក់កណ្តាល​ហើយ​ដែល​ញៀន ។ បន្ទាប់​មក ពួក​គេ​បាន​ពិនិត្យ​ទៅ​លើ​របប​អាហារ​របស់​ម្តាយ​គេ​តាំងពី​មាន​ផ្ទៃពោះ​ដើម្បី​ចង់​ដឹង​ថា មានការ​ទាក់ទង​គ្នា​ឬ​អត់ ។

ការ​សិក្សា​បាន​រក​ឃើញ​ថា ក្មេង​ដែល​កើត​ពី​ម្តាយ​ញ៉ាំ​តែ​សាច់​សុទ្ធ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ទំនងជា​មិនសូវ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជក់បារី​នៅ​អាយុ​១៥​ឆ្នាំ​ដូច​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​សាច់​តិច ឬ​មិន​ញ៉ាំ​សោះឡើយ ។ អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់​ស្មានថា រឿង​នេះ​អាច​ដោយសារ​តែ​ស្ត្រី​ដែល​មិន​ញ៉ាំ​សាច់​ប្រហែលជា​មាន​កម្រិត​វីតាមីន B12 ទាប ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ខួរក្បាល ។

មិន​អាច​ដឹង​ថា របប​អាហារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ គឺជា​មូលហេតុ​ពិតប្រាកដ​នោះ​ទេ ។ មាន​កត្តា​ច្រើន​ណាស់ ដែល​ចូលរួម​ក្នុង​រឿង​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ