ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាត់​ស្ទឹង​ប​រយ៉ា​ខា ក្លាយទៅជា​កន្លែង​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​កែ​ច្នៃ​មាត់​ស្ទឹង​ប​រយ៉ា​ខា ដោយ​ឈូស​ឆាយ ហើយ​សង់រោង និង​ខ្យុ​ស​លក់ដូរ​ឱ្យ​ភ្ញៀវ​ទេសចរ និង​អ្នក​ដែល​ធ្វើ​ដំណើរ​កម្សាន្ត ជា​ពិសេស​ពេល​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​កែ​ច្នៃ​មាត់​ស្ទឹង​ប​រយ៉ា​ខា ដោយ​ឈូស​ឆាយ ហើយ​សង់រោង និង​ខ្យុ​ស​លក់ដូរ​ឱ្យ​ភ្ញៀវ​ទេសចរ និង​អ្នក​ដែល​ធ្វើ​ដំណើរ​កម្សាន្ត ជា​ពិសេស​ពេល​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ ។ ម្យ៉ាងវិញទៀត នៅ​តាម​មាត់​ស្ទឹង​មាន​ទេសភាព​ល្អ​ស្រស់ ដោយ​មានទឹក​ហូរ​រេញ​ៗ និង​មាន​ឮ​សម្លេង​សត្វ​រៃកណ្ដឹង​យំ ធ្វើ​ឱ្យ​ម្នាក់​ៗ​ចូល​ចិត្ត​ទៅ​អង្គុយ​លេង​តាម​រោង​ក្បែរ​មាត់ទឹក ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ យ៉ា​ន ជា​អាជីវករ​លក់​គ្រឿង​ហូប​នៅ​ត្រង់​ចំណុច​ក្បែរ​ស្ពាន​តា​រៀប ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា គាត់​ទើបតែ​ចាប់ផ្តើម​សង់រោង និង​ខ្យុ​ស​លក់ដូរ​គ្រឿង​ហូប​ដូច​ជា បុកល្ហុង ប្រហិត​ចៀន ទឹកក្រូច​កំប៉ុង និង​ស្រា​បៀរ​ជាដើម ។

គាត់​បន្ត​ទៀត​ថា មូលហេតុ​ដែល​គាត់​លក់ដូរ​ត្រង់​ក្បែរ​កន្លែង​មាត់​ស្ទឹង​នេះ ដោយសារ​ឃើញ​មាន​គេ​លក់ដូរ​ដាច់ ហើយ​ម្យ៉ាងវិញទៀត មាន​ភ្ញៀវ​ចូល​ចិត្ត​នាំ​គ្នា​ទៅ​អង្គុយ​ហូប​អាហារ និង​អង្គុយ​កម្សាន្ត​លេង​ក្បែរ​មាត់ទឹក ។ ការ​សាងសង់​រោង​លក់ដូរ​នេះ គឺ​ធ្វើ​នៅ​ជាប់​នឹង​កន្ទុយ​ដី​របស់​ខ្លួន​ក្បែរ​មាត់​ស្ទឹង ដោយ​មិន​មានការ​ប៉ះពាល់​អ្វី​ដល់​បរិស្ថាន​នោះ​ទេ ។ ក្នុង​១​ថ្ងៃ​ៗ បើ​ប៉ះ​ចំ​ចុង​ស​ប្តា​ហ៍ ឬ​ថ្ងៃ​បុណ្យ ដូច​ជា​ចូល​ឆ្នាំ​ចិន ចូល​ឆ្នាំ​ខ្មែរ និង​រដូវ​ភ្ជុំ​បិ​ណ្យ មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​អង្គុយ​លេង​ច្រើន ដោយ​អ្នកខ្លះ​នាំ​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​ទៅ​អង្គុយ​លំហែ​កម្សាន្ត រួច​ដល់​ពេល​ល្ងាច​ទើប​ត្រលប់​ទៅ​ផ្ទះ​វិញ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ស្រី​ណុ​ច បានឱ្យ​ដឹង​ដែរ​ថា ការ​លក់ដូរ​នៅ​ក្បែរ​មាត់​ស្ទឹង​នេះ កំពុង​តែ​ពេញ​និយម ដោយ​អ្នកមាន​កន្ទុយ​ដី​នៅ​ជាប់​នឹង​មាត់​ស្ទឹង ចាប់ផ្តើម​នាំ​គ្នា​ទៅ​ធ្វើ​ខ្យុ​ស​ដាក់​លក់ដូរ​ជា​ហូរហែ ដោយ​រហូត​មក​ដល់​ពេល​នេះ មាន​គ្មាន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ លើស​ពី​នេះ បន្ទាប់​ពី​គេ​នាំ​គ្នា​ហូប​អាហារ​រួច ក៏​នាំ​ប្រពន្ធ​កូន​ហែល​ទឹកស្ទឹង​លេង និង​ជួនកាល​ទៀត គេ​ថតរូប​ប្រពន្ធ​កូន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​លេង​សប្បាយ​ផង​ដែរ ។

ចំណែក​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ពួក​គាត់​ចូល​ចិត្ត​ដើរ​លេង​កម្សាន្ត​លំហែកាយ នៅ​តាម​រមណីយដ្ឋាន​នានា ជា​ពិសេស​មាត់​ស្ទឹង ព្រោះ​ត្រជាក់ ហើយ​មាន​ខ្យល់អាកាស​បរិសុទ្ធ បំបាត់​ភាព​នឿយហត់ និង​ធ្វើ​ឱ្យ​អារម្មណ៍​រីករាយ​ស្រស់ថ្លា ។ ម្យ៉ាងទៀត ការ​ដើរ​លេង​កំសាន្ត​ធ្វើ​ឱ្យ​សតិអារម្មណ៍​នឹងនរ នឹកឃើញ​គំនិត​ថ្មី​ៗ​ថែម​ទៀត ដើម្បី​បន្តការងារ​នៅ​ថ្ងៃ​ខាង​មុខ ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​សព្វ​ថ្ងៃនេះ នៅ​តាម​ដឹង​ស្ទឹង​ប​រយ៉ា​ខា មាន​ប្រជាពលរដ្ឋ​នាំ​គ្នា សាងសង់​ខ្យុ​ស​ជា​ហូរហែ តាំងពី​ដើម​ស្ទឹង​រហូត​ដល់​ចុង ក៏​មានការ​ពង្រីក​បន្ថែម​ទៀត ដោយ​ម្នាក់​ៗ​ចាប់ពី​២០​ទៅ​៣០​ខ្យុ​ស​ឯណោះ ហើយ​ការ​លក់ដូរ​ក៏​ដាច់​គួរ​ឱ្យ​កត់សម្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ