ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ប្រើប្រាស់ឧបករណ៍​ចាំបាច់មួយ​ចំនួន​នៅ​ក្នុងរថយន្ដ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដែល​កំពុង​ចរាចរ​នៅ​លើ​ដងផ្លូវ​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​ជា​រថយន្ត​មួយ​ទឹក ហើយ​អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​ក៏​មិន​ទាន់​ស្គាល់​ពី​ឧបករណ៍ និង​សញ្ញា​នៅ​ក្នុង​រថយន្ត​អស់​នៅឡើយ​ដែរ ។ ថ្ងៃនេះ កោះសន្តិភាព​សូម​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ឧបករណ៍​ចាំបាច់​មួយ​ចំនួន​នៅ​ផ្នែក​ខាងក្នុង​នៃ​រថយន្ត និង​អាច​ជា​ចំណេះដឹង​មួយ​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដែល​កំពុង​ចរាចរ​នៅ​លើ​ដងផ្លូវ​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​ជា​រថយន្ត​មួយ​ទឹក ហើយ​អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​ក៏​មិន​ទាន់​ស្គាល់​ពី​ឧបករណ៍ និង​សញ្ញា​នៅ​ក្នុង​រថយន្ត​អស់​នៅឡើយ​ដែរ ។ ថ្ងៃនេះ កោះសន្តិភាព​សូម​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ឧបករណ៍​ចាំបាច់​មួយ​ចំនួន​នៅ​ផ្នែក​ខាងក្នុង​នៃ​រថយន្ត និង​អាច​ជា​ចំណេះដឹង​មួយ​ឲ្យ​ដឹង​ថា រថយន្ត​កំពុង​ប្រើប្រាស់​នោះ​មាន​បញ្ហា​អ្វី​ដែរ​ឬ​អត់ ។

-​ពោង​សុវត្ថិភាព (​សញ្ញា​រូប​កូន​ឆ្កែ​) ៖
ពោង​សុវត្ថិភាព ជា​ឧបករណ៍​មួយ​អាច​ជួយ​ការពារ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​បាន​មួយ​កម្រិត បើសិនជា​រថយន្ត​មានការ​ប៉ះ​ល្មម ហើយ​ពោង​សុវត្ថិភាព​នេះ គេ​អាច​ដឹង​ថា វា​មាន​បញ្ហា​ឬ​អត់​នោះ តាម​រយៈ​ការ​បើក​សោ​រថយន្ត​។ បើសិនជា​ពេល​បើក​សោ​រថយន្ត​ហើយ វា​លោត​សំឡេង​ឲ្យ​ដឹង​៥​ដងនោះ មាន​ន័យ​ថា វា​នៅ​មានដំណើរ​ការ​ល្អ ក៏​ប៉ុន្តែ​បើសិនជា​វា​នៅ​តែ​បន្ត​លោត​ទៀត​នោះ មាន​ន័យ​ថា វា​អាច​មាន​បញ្ហា​កន្លែង​ណា​ហើយ ដូចនេះ គួរតែ​យើង​យក​រថយន្ត​ទៅ​ឲ្យ​ជាង​ត្រួតពិនិត្យ​មើល ។

វិធី​ពិនិត្យ​មើលងាយ​ៗ គេ​អាច​មើល​ដឹង​ពោង​សុវត្ថិភាព​មានការ​កែ​ច្នៃ​ឬ​អត់​នោះ តាម​រយៈ​គែម ដៃចង្កូត​កន្លែង​ស៊ី​ផ្លេ ឬ​អាច​សង្កត់​ផ្នែក​ខាង​មុខ​នៃ​អ្នក​រួម​ដំណើរ​ក៏​បាន ។

បើសិនជា​ត្រង់នោះ​មានការ​បិទ​បន្ថែម បិទ​ថ្មី ឬ​សង្កត់​ទៅ​មាន​លក្ខណៈ​ទ្រុឌ មាន​ន័យ​ថា ពោង​សុវត្ថិភាព​នោះ​អាច​បែក ឬ​មានការ​កែ​ច្នៃ ដូចនេះ វា​ជា​ចំណេះដឹង​មួយ​សម្រាប់​អ្នកទិញ​រថយន្ត ។

-​សញ្ញា​អា​គុយ និង​ប្រព័ន្ធ​ប្រេង ៖
សញ្ញា​ទាំង​ពីរ​នេះ វា​នឹង​បង្ហាញ​ឲ្យ​ដឹង​នៅ​ពេល​យើង​បើក​សោ​រថយន្ត ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​បញ្ឆេះ​រថយន្ត សញ្ញា​ទាំង​ពីរ​នេះ​នឹង​បាត់​ទៅ​វិញ​ភ្លាម មាន​ន័យ​ថា ប្រព័ន្ធ​អា​គុយ និង​ប្រព័ន្ធ​ប្រេង​នានា​មានដំណើរ​ការ​ល្អ ។

-​ប្រព័ន្ធ​ទឹក​ធុង ឬ​ប្រព័ន្ធ​កំ​ដៅ ៖
ប្រព័ន្ធ​នេះ វា​មាន​អក្សរ​២ គឺ​អក្ស C និង អក្សរ H ។ ប៉ុន្តែ​អ្នកបើកបរ​គួរតែ​ឈ្វេងយល់ បើ​ទ្រនិច​កុង​ទ័​រ​វា​ចង្អុល​លើស​ពី​ពាក់កណ្ដាល ត្រូវ​បញ្ឈប់រថយន្ត​ជា​បន្ទាន់ ព្រោះ​រថយន្ត​នោះ វា​ឡើង​កំ​ដៅ​អតិបរមា ហើយ​បើ​មិន​ព្រម​ឈប់​ទេ​នោះ វា​នឹង​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ម៉ាស៊ីនរថយន្ត ឬ​ក៏​អាច​ឆេះ​រថយន្ត​ក៏​មាន​ដែរ ។

– Cruse ៖
តួនាទី​របស់​វា គឺ​ជួយ​រក្សា​ល្បឿន​ថេរ បើ​ទោះបីជា​ដក​ជើង​ចេញពី​ហ្គា​ក៏​ដោយ ។ ឧបករណ៍​នេះ ស្ថិត​នៅ​កន្លែង​បញ្ជា​ផ្លិត​ទឹក ហើយ​នៅ​ពេល​ដែល​ចុច​វា វា​នឹង​បង្ហាញ​អក្សរ Cruse​។ នៅ​ពេល​ចុច​វា គេ​អាច​ព្រ​លែង​ហ្គា វា​នឹង​រក្សា​ល្បឿន​ក្នុង​ករណី​ជិះ​នៅ​ផ្លូវ​ហា​យ​វ៉េ ។ អ្នកបើកបរ​អាច​ជាន់​ហ្វ្រាំង​ឈប់​បាន​តាម​ចិត្ត តែ​នៅ​ពេល​ដែល​បើកបរ​ដល់​ល្បឿន​មួយ​ចង់​នៅ​នឹង​ថេរ គេ​អាច​ចុច​ឧបករណ៍​នោះ ។

-​សញ្ញា O/D ៖
ឧបករណ៍​នេះ គេ​ប្រើ​នៅ​ពេល​ត្រូវការ​វ៉ា​ទាំង​បង្ខំ ។ ការ​ប្រើ​ឧបករណ៍​នេះ គឺ​វា​ស៊ីសាំង​ខ្លាំង​ជាង​ធម្មតា តែ​វា​មាន​សន្ទុះ​ម៉ាស៊ីន​ខ្លាំង​ជាង​ផង​ដែរ ។ អ្នកបើកបរ​ខ្លះ គាត់​ហាក់​ដូចជា​មិនសូវ​ចាប់អារម្មណ៍​លើ​សញ្ញា​មួយ​នេះ ដែល​លោត​នៅ​លើ​តា​ប្លូ​រថយន្ត ហើយ​ចេះ​តែ​ត្អូញ​ថា ហេតុ​អ្វី​រថយន្ត​របស់​ខ្លួន​ស៊ីសាំង​ជាង​ធម្មតា ។ ការ​បើក​សញ្ញា​នេះ​ជា​ប្រចាំ ក៏​អាច​មាន​បញ្ហា​ច្រើន​ផង​ដែរ ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ស៊ី​ម៉ាំង និង​ធ្វើ​ឲ្យ​ម៉ាស៊ីន​រថយន្ត​ឮ​សំឡេង​ខ្លាំង ។

គួរ​បញ្ជាក់​ថា រថយន្ត​ប្រភេទ​ខុស​គ្នា តែ​សញ្ញា​ក៏​នៅ​តែ​ដូច​គ្នា​ដែរ តែ​ចំពោះ​រថយន្ត​ទំនើប​ៗ គេ​អាច​មាន​ប្រព័ន្ធ​បញ្ជា​ទំនើប​ដោយ​ស្វ័យប្រវត្តិ ខុស​ពី​រថយន្ត​ស៊េរី​ចាស់​ៗ​ត្រូវការ​ប្រើ​ដៃ​ឆ្កឹះ ឬ​ចុច​ប៊ូ​តុង​ទៅ​កាន់​រូប​សញ្ញា​ណា​ដែល​ខ្លួន​ចង់បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ