ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ថា​កីឡាករ​ទាំងនេះ​មិនសូវ​លេង​ទេ តែបើ​លេង​ញាក់សាច់​

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប​អធិរាជ​ស Zinedine Zidane បាន​ប្រាប់​ថា​កីឡាករ Lucas Vazquez និង…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប​អធិរាជ​ស Zinedine Zidane បាន​ប្រាប់​ថា​កីឡាករ Lucas Vazquez និង Marco Asensio តែងតែ​សំខាន់​សម្រាប់​រូប​លោក ។ លោក​បាន​និយាយ​បែប​នេះ​នៅ​ក្នុង​សន្និសីទកាសែត​មួយ ។

លោក​ថា «​ខ្ញុំ​គិត​ថា ពួក​គេ​ទាំង​ពីរ​នាក់​តែងតែ​សំខាន់​សម្រាប់​ខ្ញុំ ។ ខ្ញុំ​សប្បាយចិត្ត​ជំនួស Lucas ព្រោះ​គេ​លេង​បាន​ល្អ ហើយ Asensio និង​គ្រប់​គ្នា​ក្នុង​ក្រុម​ក៏​ដូច្នេះ​ដែរ ។ ដូច​ជា Mateo Kovacic ក៏​អីចឹង​ដែរ ។ រូបគេ​មិនសូវ​ជា​លេង​ប៉ុន្មាន​ទេ​នៅ​ពេល​នេះ​តែបើ​លេង​គឺ​លេង​ល្អ​ណាស់​» ។

ជាមួយ​គ្នា​នឹង​ការ​សរសើរ​កីឡាករ​ទាំង​ពីរ​ខាងលើ​អ្នកចាត់ការ​ជនជាតិ​បារាំង​រូប​នេះ​ក៏​ឆ្លៀត​លើកទឹកចិត្ត​សរសើរ​ដល់​កីឡាករ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ក្រុម​ផង​ដែរ ។ ការ​សរសើរ​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកចាត់ការ​ក្លឹ​បម្នាក់​នេះ​សម្រេចចិត្ត​ឲ្យ Ronaldo សម្រាក​មួយ​រយៈ​ក្រោយ​ជ័យ​ជ​ម្លះ 3-1 ជាមួយនឹង PSG ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ