ម្ចាស់ក្លឹប Bacelona ថា Messi ជាវីរបុរសហើយគេនឹងបន្តកុងត្រាទៀត
តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា ម្ចាស់ក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu ថា…
តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា ម្ចាស់ក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu ថា…
តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា ម្ចាស់ក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu ថា នេះមិនមែនជាកុងត្រាចុងក្រោយរបស់ Messi នៅ Barca ទេ ។ លោកជឿជាក់ថា Messi នឹងបន្តកុងត្រាហើយនៅក្លិបរបស់លោកបន្តទៀត ។
លោកបានឡើងថ្លែងបែបនេះនៅក្នុងសន្និសីទនៅទីក្រុងឡុងដ៍ ។ លោកមានប្រសាសន៍ថា «យើងគឺជាក្លិបដែលផ្តោតលើការលេងបាល់ល្អ ។ ពួកយើងមានបែបបទនៃការលេងខុសពីគេ ហើយ Messi គឺជាកីឡាករខ្លាំងលើលោក ហើយក៏ជាកីឡាករសំខាន់ក្នុងក្លិបដែរ ។ ដូចជា Andres Iniesta គឺជាឧទាហរណ៍ស្រាប់ ។ យើងមិនចាត់ទុកគេជាកីឡាករឡើយតែជាវីរបុរស ។ ចំពោះ Messi គឺដូចគ្នា» ។ លោកបានបន្តថា «នៅពេលនេះ Messi នៅជាប់កុងត្រា៤ឆ្នាំតែខ្ញុំមិនគិតថានេះជាកុងត្រាចុងក្រោយរបស់គេនៅ Barcelona ឡើយ» ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើ Messi នៅដល់ចប់កុងត្រានេះគឺគេត្រូវនៅដល់ឆ្នាំ២០២១ ។ ការនៅដ៏យូរបែបនេះគឺធ្វើឲ្យ Messi នៅក្លិប Barcelona ដែលជាក្លិបដំបូងរបស់ខ្លួន១៧ឆ្នាំហើយ ៕
ចែករំលែកព័តមាននេះ