ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ពស់​ចឹក ខាំ​ក្បាល​ពស់​វិញ

6 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Ary News បាន​ឲ្យ​ដឹង​ថា កសិករ​ម្នាក់​នៅ​រដ្ឋ Uttar Pradesh នៃ​ប្រទេស​ឥណ្ឌា…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Ary News បាន​ឲ្យ​ដឹង​ថា កសិករ​ម្នាក់​នៅ​រដ្ឋ Uttar Pradesh នៃ​ប្រទេស​ឥណ្ឌា បាន​ខាំ​ក្បាល​ពស់​ហើយ​ទំពារ ដោយសារ​តែ​ខឹង​វា​ចឹក​ខ្លួន​មុន​។

បុរស​ម្នាក់​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ Sonelal​។ រូបគេ​ត្រូវ​បាន​រក​ឃើញ​ដួល​សន្លប់​ស្តូកស្តឹង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​។ នៅ​ទីនោះ គ្រូពេទ្យ​មិន​បាន​រក​ឃើញ​ស្នាម​ខាំ​អ្វី​ឡើយ​នៅ​លើ​ដងខ្លួន​របស់​បុរស​នោះ​។

ក្មួយ​របស់​កសិករ​ចិត្តខ្លាំង​ខាំ​ក្បាល​ពស់ ឈ្មោះ Nanhe បាន​ប្រាប់​ថា ខ្លួន​ក៏​មិន​បាន​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ ព្រោះតែ​ពូ​នៅ​ម្នាក់ឯង​។ តែ​ពេល​ទៅ​ដល់​កន្លែង​មាន​អ្នក​ប្រាប់​ថា ពូ​របស់​ខ្លួន​ត្រូវ​ពស់​ចឹក​។ ដល់​ពេល​មក​ដល់​ពេទ្យ ពេទ្យ​ធ្វើការ​សង្គ្រោះ​ជីវិត​ហើយ តែ​រក​ស្នាម​ពស់​ចឹក​មិនឃើញ​។

ដល់​ពេល​រក​មែនទែន​ទៅ គឺ​តាម​ពិត​បុរស​នោះ​មិន​ត្រូវ​បាន​ពស់​ចឹក ហើយ​សន្លប់​បែប​នេះ​ទេ​។ មូលហេតុ​នៃ​ការ​សន្លប់ គឺ​មក​ពី​ទំពារ​ក្បាល​ពស់​ដែល​មាន​ពិស​នៅ​ជាប់​នោះ​។ នេះ​ជា​ការ​លើក​ឡើង​របស់​គ្រូពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ