ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ជែង​មិន​ទាន់​ផុត​ផង លេង​ផ្ងារជើង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​ស្រី​២៦​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ដួលរ​ណូ​ក​រណែល​ពេញ​ផ្លូវ ខណៈ​ដែល​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​វ៉ា​ជែង ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បុក​អ្នក​ជិះ​ម៉ូតូ ពីក្រោយ​យ៉ាង​ពេញទំហឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ចោមរោម​មើល​យ៉ាងច្រើន​កុះ​កុញ ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី…

ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​ស្រី​២៦​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ដួលរ​ណូ​ក​រណែល​ពេញ​ផ្លូវ ខណៈ​ដែល​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​វ៉ា​ជែង ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បុក​អ្នក​ជិះ​ម៉ូតូ ពីក្រោយ​យ៉ាង​ពេញទំហឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ចោមរោម​មើល​យ៉ាងច្រើន​កុះ​កុញ ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​លើ​ផ្លូវ​លេខ​១ ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃ​ច្រក​ម្រេ្ទ​ស ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​០១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម​៣A-៦៥១៣ បើកបរ​ដោយ​ឈ្មោះ ចាប វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើករថយន្ត​ដឹក​កម្មករ មាន​ទីលំនៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បាន​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​ប្រុស​ស្រី​២២​នាក់ ដោយ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត លើ​កំណាត់​ផ្លូវជាតិ​លេខ​១ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​វ៉ា​ជែង ហើយ​ស្រាប់តែ​ទៅ​បុក​ម៉ូតូ C125 ពីក្រោយ ដែល​បើក​ដោយ​ឈ្មោះ កែវ រី​គោ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត និង​អ្នក​រួម​ដំណើរ​ចំនួន​០៣​នាក់ មានឈ្មោះ ណា​ក់ គោ​រី​ណា ភេទ​ប្រុស អាយុ​០៩​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​សិស្ស​ឈ្មោះ ណា​ក់ គោ​អា​លី សា​ប៉ែ​ត ភេទ​ប្រុស អាយុ​០៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស និង​ឈ្មោះ គោ តា​ម៉ា ភេទ​ស្រី អាយុ​០៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ស្រាល ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ធ្វើ​អន្តរាគមន៍​និង​យក​ជន​រង​គ្រោះ​ទាំង​៤​នាក់​ដែល​ជិះ​ម៉ូតូ ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ ប៉ុន្តែ​ដោយ​ក្មេង​ៗ រង​របួសធ្ងន់​ទាំង​០៣​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ចួ​ន​បន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។ ចំណែក​អ្នក​បើករថយន្ត​ក្រោយ​កើតហេតុ​ដោយ​មើលឃើញ​សភាពការណ៍​មិន​ស្រួល​ក៏​រត់គេច​ខ្លួន​ភ្លាម​ៗ បន្សល់​កម្មករ​-​កម្មការិនី​រង​របួសស្រាល​២២​នាក់​នៅ​នឹង​កន្លែង ។

ចំពោះ​វត្ថុ​តាង​ទាំង​០២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដើម្បី​បំពេញ​សុំ​ណុំ​រឿង​ចាត់ការ​តាម​ច្បាប់ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​ដោយ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​មាន​ករណី​គួរ​ឲ្យ​រន្ធត់​នេះ​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ