ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​មិនដឹង​ព្រលឹង​ចុង​សក់​ដល់​ណា​ទេ បង​លេង​ចឹ​ង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​រង​របួសធ្ងន់ ដោយសារ​រថយន្ត​ស៊េរី​ទំនើប​បុក​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា និង​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​ព្រមទាំង​សំ​យ៉ាប​ផ្ទះ​ហាង​លក់​គុយទាវ​របស់​គ្រួសារ​មួយ​ជា​នាយករង​សាលា ធ្វើ​ឲ្យ​ម្នាក់​ៗ​ព្រលឹង​ហោះ​ចុង​សក់​គ្រប់​គ្នា ។ ហេតុ​ការ​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​០១​ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២១​ខែកុម្ភៈ​នេះ នៅ​ចំណុច​ផ្លូវបំបែក ក្នុងភូមិ​ក្បាលស្ពាន​២…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​រង​របួសធ្ងន់ ដោយសារ​រថយន្ត​ស៊េរី​ទំនើប​បុក​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា និង​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​ព្រមទាំង​សំ​យ៉ាប​ផ្ទះ​ហាង​លក់​គុយទាវ​របស់​គ្រួសារ​មួយ​ជា​នាយករង​សាលា ធ្វើ​ឲ្យ​ម្នាក់​ៗ​ព្រលឹង​ហោះ​ចុង​សក់​គ្រប់​គ្នា ។ ហេតុ​ការ​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​០១​ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២១​ខែកុម្ភៈ​នេះ នៅ​ចំណុច​ផ្លូវបំបែក ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ឡុ​ច វ​ត្តី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ និង​ម្នាក់​ឈ្មោះ​ឆាយ ស្រី​ស្តើង ហៅ​សោ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​កម្មករ​លក់​បាយ​ឲ្យ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ក្នុង​ប្លុក​កាស៊ីណូ ហើយ​អ្នក​ទាំង​២ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ម្នាក់​ឈ្មោះ​ឡុ​ច វ​ត្តី​រង​របួស​បាក់​ប្រអប់ជើង​ខាងឆ្វេង និង​ដងខ្លួន​ដោយ​អន្លើ​ៗ ។ ដោយឡែក​ឈ្មោះ ឆាយ​ស្រី​ស្តើង​ហៅ​សោ រង​របួសធ្ងន់ ចំណុច​ក្បាល និង​ដងខ្លួន​ដោយ​អន្លើ​ៗ​ដែរ ។

ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា មុន​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​ទាំង​២​ជិៈ​ម៉ូតូ​កូន​ទា ពាក់​ស្លាក​លេខ​កំពង់ចាម​២Q-២៦៦៧ បើក​ដោយ​ឈ្មោះ ឡុ​ច វ​ត្តី ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​មាន​រថយន្ត ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ពី​ទិស​ខាងជើង សង្ស័យ​អ្នកបើកបរ​ធ្លាក់​ភ្នែក​ខ្លាំង​ហើយ​ទើប​បោះពួយ​លឿន​រួច​រ៉េ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។

ប្រភព​ថា ក្រោយ​បុក​ម៉ូតូ​រថយន្ត​ពណ៌​ស គ្មាន​ស្លាក​លេខ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង ហើយ​ជ្រុល​ទៅ​បុក​សំ​យ៉ាប​ផ្ទះ និង​ជា​ហាង​លក់​គុយទាវ​របស់​គ្រួសារ​ជា​នាយករង​សាលា​ធ្វើ​ឲ្យ​គ្រប់​គ្នា​ព្រលឹង​ចុង​សក់​តែ​ម្តង ។ ក្រោយ​កើតហេតុ​ប្រភព​ថា អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ​សរុប​៣​នាក់ ចត​រថយន្ត​ចោល​នាំ​គ្នា​គេចខ្លួន​បាត់ ។

ចំណែក​ជន​រង​គ្រោះ​ទាំង​២​ដំបូង​គេ ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​សភាព​ធ្ងន់ធ្ងរ​ក្រុម​គ្រូពេទ្យ​ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី ។ ចំណែក​យានយន្ត​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង ដើម្បី​បន្ត​នីតិវិធី ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ថ្វី​ត្បិត​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ ប៉ុន្តែ​ប្រភព​នានា​ជា​ច្រើន​ដាក់​ការ​សង្ស័យ​ថា អ្នកបើកបរ​អាច​ស្រវឹង​ខ្លាំង ព្រោះ​សូ​ម្បី​តែ​ក្នុង​រថយន្ត​ក៏​មានកំ​អួត​ដែរ ។ សមត្ថកិច្ច​បញ្ជាក់​តាម​ទូរស័ព្ទ​ថា អ្នកបើកបរ​ជា​ខ្មែរ​មិនមែន​ជនជាតិ​ចិន​ទេ​ហើយ​ដឹង​តម្រុយ​ខ្លះ​ៗ​ដែរ និង​កំពុង​តាម​រក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ