Stegen ៖ ការចាកចេញរបស់ Neymar ធ្វើឱ្យ Bacelona កាន់តែខ្លាំង
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា Marc-Andre te Stegen ដែលជាអ្នកចាំទីឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Barcelona បាននិយាយថា…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា Marc-Andre te Stegen ដែលជាអ្នកចាំទីឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Barcelona បាននិយាយថា…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា Marc-Andre te Stegen ដែលជាអ្នកចាំទីឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Barcelona បាននិយាយថា ការចាកចេញរបស់កីឡាករឆ្នើម Neymar ធ្វើឲ្យពួកគេកាន់តែខ្លាំង ។
តាំងពីការចាកចេញរបស់ Neymar ដំបូងម្ល៉េះ គ្រប់គ្នាតែងគិតថា Barcelona គឺត្រូវចប់ហើយ តែពេលនេះគឺមិនដូចការគិតឡើយ ។ យើងឃើញមានការលេចមុខរបស់កីឡាករផ្សេងៗទៀត ដូចជា Philippe Coutinho, Ousmane Dembele និង Yerry Mina ។ អ្នកចាំទីរបស់ Barca លោក Marc-Andre ter Stegen មានអារម្មណ៍ថា Barcelona ពេលនេះខ្លាំងជាងកាលមុនទៅទៀត ។
Stegen ប្រាប់ថា «គុណភាពលេងរបស់ Neymar គឺមិនអាចឲ្យយើងបកស្រាយបានឡើយ ។ នេះមកពីរូបគេគឺពិតជាសំខាន់សម្រាប់ពួកយើង ។ ការចាកចេញរបស់គេគឺមិនស្រួលសម្រាប់ពួកយើងទេ ព្រោះថា គេពិតជាអស្ចារ្យណាស់ ។ តែពេលនេះ យើងកាន់តែខ្លាំងជាងមុន» ។ កីឡាកររូបនេះបានបន្តថា «ខ្ញុំគិតថា នេះមកពីយើងមានកីឡាករថ្មីៗបន្ថែម ដែលធ្វើឲ្យយើងកាន់តែខ្លាំងជាងមុន ហើយពួកគេផ្ទាល់អាចសម្របជាមួយពួកយើងបានយ៉ាងល្អទៀតផង» ។
គួរបញ្ជាក់ផងដែរថា Barcelona ពេលនេះឈរនៅកំពូលតារាងលីគ La Liga ហើយទើបតែទទួលលទ្ធផលស្មើគ្នា 1-1 ជាមួយនឹង Chelsea ក្នុងក្របខណ្ឌ Champions League កាលពីយប់មិញផងដែរ ៕
ចែករំលែកព័តមាននេះ