ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​ដក​កាំភ្លើង​ចុះឡើង ផ្ទុះ​ចំ​ចង្កេះ​តៃកុង​តាក់ស៊ី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​មក​រា ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៨ ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ត្រូវ​ចង្កេះ​អ្នក​រត់​តាក់ស៊ី នៅ​ចំណុច​ផ្លូវ​លេខ​១៣៩…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​មក​រា ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៨ ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ត្រូវ​ចង្កេះ​អ្នក​រត់​តាក់ស៊ី នៅ​ចំណុច​ផ្លូវ​លេខ​១៣៩ កែវ​ផ្លូវ​លេខ​២១៧ សង្កាត់​អូ​ឫស្សី​២ ខណ្ឌ​៧​មក​រា​។ មន្ត្រី​យោធា​រូប​នោះ​ឈ្មោះ ប៉ែន សា​យ័ន្ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ឋាន​ន្ទ​រ​សក្តិ​វរៈសេនីយ៍ឯក អង្គភាព​អគ្គ​នាយ​ដ្ឋា​ន​សម្ភារ​បច្ចេកទេស ស្នាក់​នៅផ្ទះ​លេខ​២៨២ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​ឈ្មោះ ជុំ គា ភេទ​ប្រុស អាយុ​៣៤៨​ឆ្នាំ មុខរបរ​រត់​ឡាន​តាក់ស៊ី ស្នាក់​នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

  យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ក៏​ដូច​ជា​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច មុន​កើតហេតុ ជនសង្ស័យ​បាន​ចេញពី​ផឹកស៊ី​នៅ​ក្លឹ​ប​កា​សា ខាងជើង​វត្ត​ភ្នំ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ហើយ​បាន​ហៅ​រថយន្ត តាក់ស៊ី​ម៉ែត្រ​បំណង​ជិះ​ទៅ​ផ្ទះ​។ លុះដល់​ចំណុច​កើតហេតុ​ខាងលើ ជនសង្ស័យ​ក៏​រមាស់​ចង្កេះ​បាន​ដក​កាំភ្លើងខ្លី ម៉ាក​ប្រា​ហា​ពី​ខាងក្រោយ​ចង់​យក​មក​សៀត​ខាង​មុខ​វិញ ពេល​នោះ​ក៏​បាន​រាលកៃ​ផ្ទុះ​១​គ្រាប់​ត្រូវ​ចង្កេះ​ចំហៀង​ខាងឆ្វេង តៃកុង​តាក់ស៊ី​(​បៀម​គ្រាប់​)​បណ្តាល​ឲ្យ​អ្នក​រត់​តាក់ស៊ី​រង​របួស​ហូរ​ឈាម​។

ភ្លាម​នោះ​មន្ត្រី​យោធា​បានដឹង​ថា ខ្លួន​ផ្ទុះអាវុធ​ត្រូវ​តៃកុង​តាក់ស៊ី​១​គ្រាប់​ហើយ ក៏​បើកទ្វា​រថយន្ត​ចុះ​រត់គេច​ខ្លួន ចូល​តាម​ច្រក​ឌឿងហែម​ជណ្តើរ​លេខ​៦៨ និង​ឡើង​ទៅ​លើ​ដល់​ជាន់​ទី​២ ផ្លូវ​លេខ​១៦៤ សង្កាត់​អូ​ឫស្សី​២ ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ល្បាត​ទៅ​ទាន់ និង​ជួយ​អន្តរាគមន៍ ចាប់ខ្លួន​មន្ត្រី​យោធា​រូប​នោះ​នាំ​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​កម្លាំង សមត្ថកិច្ច​ដឹកនាំ​យក​ទៅ​សង្គ្រោះ​នៅ​អគារ​សន្តិភាព​ជាន់​១ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ ហើយ​បើ​តាម​លោក​វេជ្ជបណ្ឌិត នៅ​ទីនោះ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​គ្រាប់​ដាច់​ពោះវៀន និង​ប៉ះពាល់​ដល់​កម្រង​នោម​ធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​បន្ទាន់ និង​សង្ឃឹម​តិចតួច​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ