ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​ទារក​រលូត នៅ​ក្នុង​បន្ទប់ទឹក​រោងចក្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាកសព​ទារក​ម្នាក់​ម្នាក់​ត្រូវ​បាន​កម្មករ​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់ទឹក​ក្នុង​រោងចក្រ យីហោ «​ស្កា​យ​ហា​យ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ សាកសព​ទារក​ម្នាក់​ម្នាក់​ត្រូវ​បាន​កម្មករ​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់ទឹក​ក្នុង​រោងចក្រ យីហោ «​ស្កា​យ​ហា​យ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ល​ដល់ កម្លាំង​នគរបាល​មូលដ្ឋាន និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​កាន់​ទីនោះ​កាលពី​វេលា​ម៉ោង​ម៉ោង ជាង​២​រសៀល ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ប៉ុន្តែ​មិន​ទាន់​បានដឹង​ថា ម្ដាយ​ទារក​នេះ​ជា​នរណា​ទេ ហើយ​គេ​សង្ស័យ​ថា អាច​ជា​អ្នក​ដែល​ភ្លើតភ្លើន​រហូត​ជ្រុលជ្រួស​ខ្លួន​មាន​ផ្ទៃពោះ ហើយ​ដៃគូ​ស្នេហ៍ មិន​ទទួលខុសត្រូវ​ដោះដៃ ទើប​នៅ​ពេលធ្វើការ​ធ្ងន់​ហួសកម្លាំង​រហូត​រលូត​កូន​បែប​នេះ នាង​មិន​ហ៊ាន ចេញ​មុខ​ទទួល​កា​ពិត​ព្រោះ​ខ្លាច​ខ្មាស់​គេ​។ តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល មាន​អ្នក​ចូល​ទៅ​បត់ជើង​នៅ​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​រោងចក្រ​នោះ លុះ​ពេល​ទៅ​ដល់​ស្រាប់តែ​បាន​ប្រទះ​ឃើញ​សាកសព​ទារក​ត្រូវ​បាន​គេ​រុំ​ដោយ​ក្រណាត់​នៅ​ក្នុង​បន្ទប់ទឹក​ខាងលើ​។

ពេល​នោះ​អ្នក​ដែល​ប្រទះ​ឃើញ​បាន​នាំ​គ្នារ​ត់ទៅ​ប្រាប់​មិត្ត​ភ​ក្ថិ​រួមការ​ងារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​រដ្ឋបាល​រោងចក្រ​រាយការណ៍​ឲ្យ​កម្លាំង​នគរបាល​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​។ ប្រភព​ដដែល​បាន​បន្ត ឲ្យ​ដឹង​ទៀត​ថា ទារក​នេះ​មិនមែន​កើត​ដោយ​ការ​ឈឺពោះ​គ្រប់​ខែ​នោះ​ឡើយ ប្រហែល​ទើបតែ​បាន​៦​ខែ ប៉ុណ្ណោះ ហើយដោយ​សារ​តែ​ស្ត្រី​ជា​ម្ដាយ​ធ្វើការ​ធ្ងន់​ហួសកម្លាំង​ពេក​។ ទើប​បណ្ដាល​ឲ្យ​រលូត និង​ស្លាប់​តែ​ម្ដង ចំណែក​ស្ត្រី​ជា​ម្ដាយ​ក៏​ប្រហែលជា​កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​នេះ​ដែរ ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ​មិន​បាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ខ្មាស់​គេ​។ នគរបាល​បាន​និយាយ​ថា តាម​ការ​ពិនិត្យ​ឃើញ​ថា ទារក​នោះ​ស្លាប់​ដោយ​ការ​រលូត និង​ត្រូវ​បាន​រុំ​ដោយ​ក្រណាត់​រួច​យក​ទៅ​ទុក​ចោល នៅ​ក្នុង​បន្ទប់ទឹក​នោះ​។

ប៉ុន្តែ​នៅ​ក្នុង​ខណៈនោះ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​ជា​ម្ដាយ​នៅឡើយ​ទេ ពុំ​ដឹង​ថា​ស្ត្រី​ជា​ម្ដាយ​របស់​ទារក​នេះ​ជា​នរណា​ឡើយ តែ​តាម​ការ​សន្និដ្ឋាន​គឺជា​កម្មការិនី ដែល​បម្រើ​ការងារ នៅ​ក្នុង​រោងចក្រ​នោះ មិនមែន​អ្នក​ផ្សេង​ខាងក្រៅ​ណា​ឡើយ​។ នគរបាល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​នគរបាល​បាន​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​ព្រមទាំង​បាន​ប្រគល់​សាកសព​ទារក នេះ​ទៅ​ឲ្យ​ខាង​រដ្ឋបាល​រោងចក្រ​ចាត់ចែង​បញ្ចុះ ឬ​បូជា​។ ហើយ​ខាង​រោងចក្រ​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ រក​ស្ត្រី​ជា​ម្ដាយ របស់​ទារក​នោះ​ហើយ​ដែរ តាម​រយៈ​ការ​ធ្វើ​ស្ថិតិ​កម្មការិនី​រោងចក្រ​ដែល​មាន​ផ្ទៃពោះ ទាំង​អស់ហើយ និង​អាច​បានដឹង​ថា​ជា​នរណា​នៅ​ពេល​ក្រោយ​មិន​ខាន​ឡើយ​។ ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​មួយ​នេះ កោះសន្តិភាព មិន​អាច​ស្វែងរក​ការ​ផ្ដល់​ព័ត៌មាន​ពី​ខាង​រដ្ឋបាល រោងចក្រ​បាន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ