ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​មុន​ពេល​ចូល​គេង

6 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ពេលវេលា​ដែល​អ្នក​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ភាពធាត់​ជ្រុល ដូច្នេះ​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​ញ៉ាំ​នោះ​ទេ តែ​អ្វី​ជា​បញ្ហា​គឺ​ពេលវេលា​ដែល​អ្នក​ញ៉ាំ ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​ដ៏​តូច​មួយ​ទៅ​លើ​និស្សិត​សាកលវិទ្យាល័យ​ចំនួន​១១០​នាក់ ។ អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ពួក​គេ​ពាក់​នូវ​ឧបករណ៍​តាមដាន​វាស់​លក្ខណៈ​នៃ​ការ​គេង និង​តាមដាន​នូវ​ចំនួន​អាហារ​ដែល​ពួក​គេ​ញ៉ាំ​ច្រើន​ប៉ុនណា​និង​ពេល​ណា​ដែល​ពួក​គេ​ញ៉ាំ…

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ពេលវេលា​ដែល​អ្នក​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ភាពធាត់​ជ្រុល ដូច្នេះ​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​ញ៉ាំ​នោះ​ទេ តែ​អ្វី​ជា​បញ្ហា​គឺ​ពេលវេលា​ដែល​អ្នក​ញ៉ាំ ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​ដ៏​តូច​មួយ​ទៅ​លើ​និស្សិត​សាកលវិទ្យាល័យ​ចំនួន​១១០​នាក់ ។

អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ពួក​គេ​ពាក់​នូវ​ឧបករណ៍​តាមដាន​វាស់​លក្ខណៈ​នៃ​ការ​គេង និង​តាមដាន​នូវ​ចំនួន​អាហារ​ដែល​ពួក​គេ​ញ៉ាំ​ច្រើន​ប៉ុនណា​និង​ពេល​ណា​ដែល​ពួក​គេ​ញ៉ាំ ។

អ្នក​ស្រាវជ្រាវ​ប្រើ​វិធី​មួយ​ឈ្មោះ​ថា Dim-light Melatonin Onset (DLMO) ដែល​ជា​ពេលវេលា​រាង​កាយ​ចាប់ផ្តើម​ត្រៀមខ្លួន​ក្នុង​ការ​គេង និង​ចាប់ផ្តើម​ផលិត​អ៊័រ​ម៉ូ​ន​ងងុយ​គេង Melatonin​។ សម្រាប់​មនុស្ស​យើង​ធម្មតា DLMO របស់​យើង​ចាប់ផ្តើម​នៅ​ប្រហែល​ម៉ោង​៨​យប់ ប៉ុន្តែ​ពេលវេលា​អាច​ប្រើ​ប្រួល​បើសិនជា​យើង​ផ្លាស់​ប្តូរ​ពេលវេលា​ធ្វើ​ការ​ងារ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា និស្សិត​ដែល ធាត់​ៗ ទំនងជា​ញ៉ាំ​អាហារ​មាន​កាឡូរី​ច្រើន​នៅ​ពេល​ល្ងាច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ DLMO កាន់តែ​ឆាប់ ។ ដូច្នេះ​កាលណា​ញ៉ាំ​ច្រើន​បែប​នេះ​នៅ​ពេល​ល្ងាច ក៏​ជាប់​ទាក់ទង​នឹង​ធ្វើ​ឲ្យ​រាង​កាយ​កាន់តែ​មាន​ជាតិ​ខ្លាញ់​ច្រើន​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ដែល​ញ៉ាំ​អាហារ​ពេល​មេឃ​ភ្លើង​ប្រហែលជា​មិន​ធ្វើ​ឲ្យ​អ្នក​ស្គម​ទេ តែ​អាច​ជួយ​បង្ការ​កុំ​ឲ្យ​ឈឺក្រពះ​នៅ​ពេល​យប់​បាន ។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បាន​ទម្ងន់​ដ៏​មាន​សុខភាព​ល្អ គឺ​ញ៉ាំ​អាហារ​មាន​តុល្យភាព ជា​ពិសេស​ផ្លែ​ឈើ និង​បន្លែ​ខ្ពស់ ខ្លាញ់ និង​ស្ករ​ទាប ព្រមទាំង​ហាត់ប្រាណ​ទៀងទាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ