ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​អភិបាលស្រុក​តា​វែង​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​និង​ស្រាល

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​រង​របួសធ្ងន់ និង​ស្រាល ។ ករណី​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​នឹង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨…

ខេត្តរតនគិរី ៖ រថយន្ត​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​រង​របួសធ្ងន់ និង​ស្រាល ។ ករណី​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​នឹង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ទល់មុខ​វត្ត​សង្គម​មាន​ជ័យ ស្ថិត​នៅ​ក្នុងភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។

លោក ពុធ សា​វី អធិការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ថា​រថយន្ត​នោះ​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​ជែង​ម៉ូតូ​លក់​ទឹកអំពៅ​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​កំពុង​ធ្វើ​ចរាចរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់ ។

លោក ពុធ សារី បន្ត​ថា រថយន្ត​ម៉ា​កវី​ហ្គោ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ រតនគិរី ២A-០៧៧៧ ជ្រុល​ធ្លាក់​ផ្លូវ​ម្ខាង​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ដែល​បើក​បបរ​ដោយ​ឈ្មោះ មួ​ង ប៉ា​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ព្រៅ ជា​អភិបាលស្រុក​តា​វែង រស់នៅ​ភូមិ​តា​វែង​លើ ឃុំ​តា​វែង ស្រុក​តា​វែង ខេត្តរតនគិរី របួសស្រាល និង​អ្នក​រួម​ដំណើរ​នៅ​ក្នុង​រថយន្ត​បាន​រង​របួសធ្ងន់​២​នាក់ រីឯ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី ១C-៥៤២១ បើកបរ​ដោយ​ឈ្មោះ គង់ ប៊ុ​ន​ឡេ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​២​នាក់ ទី​១-​ឈ្មោះ កែវ ស្រី​ណូ អាយុ​២០​ឆ្នាំ (​ត្រូវជា​ប្រពន្ធ​របស់​អ្នកបើកបរ​) រង​របួសស្រាល និង​ទី​២-​ឈ្មោះ កែវ ហ៊ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ប្អូនថ្លៃ​) រង​របួសស្រាល អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង និង​ដឹក​បញ្ជូន​អ្នក​របួសធ្ងន់​តាម​រថយន្ត​សា​មុ​យ​ទៅ​ស​ង្គោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ មធ្យោបាយ​ទាំង​២​គ្រឿង​នគរ​បាល​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ