ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះមក​មើល​ប្រវត្តិ​ជួប​គ្នា Chelsea Vs Barcelona ក្នុង​សមរភូមិ Champions League

6 ឆ្នាំ មុន

​ក្លិប Chelsea នឹង​បើកទ្វារ​ស្វាគមន៍​បងធំ​អេ​ស្ប៉ា​ញ Barcelona ក្នុង​ជំនួប UEFA Champions League (UCL) វគ្គ១៦…

​ក្លិប Chelsea នឹង​បើកទ្វារ​ស្វាគមន៍​បងធំ​អេ​ស្ប៉ា​ញ Barcelona ក្នុង​ជំនួប UEFA Champions League (UCL) វគ្គ១៦ ក្រុម​ជើង​ទី​១ នៅ​វេលា​ម៉ោង ២ និង ៤៥ រំលងអធ្រាត្រយប់នេះ ។​ ​ការ​ពិត​ក្រុម​យក្ស​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា​នៅ UCL ១២ដង​រួច​មក​ហើយ​ក្នុង​សមរភូមិ UCL ក្នុង​នោះ Chelsea ឈ្នះ ៤ Barcelona ឈ្នះ ៣ និង​ស្មើ ៥ ។

ដោយឡែក​នេះ​គឺជា​ជំនួប​លើក​ទី ៣ ក្នុង​វគ្គ ១៦ ក្រុម​ក្នុង UCL ខណៈ Barcelona នឹង​ដណ្តើម​យកជ័យ​ជម្នះ​ដើម្បី​ឡើង​ទៅ​វគ្គ ៤ ក្រុម​ដើម្បី​បំបែក​កំណត់​ត្រា​១១​ឆ្នាំ ជាប់​ៗ​គ្នា ។ យ៉ាងណាមិញ Chelsea អាច​ឡើង​មក​ដល់​វគ្គ ១៦ ក្រុម​លើក​ទី ១ ក្នុង​រដូវ​កាល ៥ លើក​ចុង​ក្រោយ​នេះ ។​

​ខាងក្រោម​នេះ​គឺជា​ទិន្នន័យ​សំខាន់​ៗ​របស់ Chelsea និង Barcelona ក្នុង​ជំនួប UCL ៖
– ឆ្នាំ ១៩៩៩-២០០០៖ វគ្គ ៤ ក្រុម Chelsea ៤-៦ Barcelona សរុប​ទាំង​ពីរ​ជើង ។​
– ឆ្នាំ ២០០៤-២០០៥៖ វគ្គ ១៦ ក្រុម Chelsea ៥-៤ Barcelona សរុប​ទាំង​ពីរ​ជើង ។​
-​ឆ្នាំ ២០០៥-២០០៦៖ វគ្គ ១៦ ក្រុម Chelsea ២-៣ Barcelona សរុប​ទាំង​ពីរ​ជើង ។​
– ឆ្នាំ ២០០៦-២០០៧៖ វគ្គ​ចែក​ពូ​ល (A) ក្រុម Chelsea ៣-២ Barcelona សរុប​ទាំង​ពីរ​ជើង ។​
– ឆ្នាំ ២០០៨-២០០៩៖ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម Chelsea ១-១ Barcelona សរុប​ទាំង​ពីរ​ជើង ។​
– ឆ្នាំ ២០១១-២០១២៖ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម Chelsea ៣-២ Barcelona សរុប​ទាំង​ពីរ​ជើង ៕