បច្ចុប្បន្នកន្លែងបម្រើផ្លូវភេទរមែងកើតមាននៅគ្រប់ទិសទីនៅលើពិភពលោក ពិសេសគឺបនតុក្កតាសិចកំពុងពេញនិយមបំផុតទាំងនៅអាស៊ី និងអឺរ៉ុប រួមមានប្រទេសជប៉ុន អាល្លឺម៉ង់ និងអេស្ប៉ាញជាដើម ។ មូលហេតុដែលតម្រូវឲ្យគេបើកហាងបែបនេះគឺជាផ្នែកមួយដើម្បីបំបាត់អារម្មណ៍នៃភាពស្រងេះស្រងោចរបស់បុរសដែលគ្មានប្រពន្ធ ឬដៃគូ ។
កន្លងមកនៅជប៉ុនបុរសមួយចំនួនបានលែងលះប្រពន្ធ ហើយទៅរស់នៅជាមួយតុក្កតាសិចរហូតដល់ថ្នាក់ទទួលទានបាយជាមួយ ជួយលាងសម្អាត និងនាំដើរកម្សាន្តនៅទីប្រជុំជនធ្វើឲ្យមហាជនចាប់អារម្មណ៍ ។ ក្រៅពីនេះក៏មានប្រទេសមួយចំនួនទៀតនៅអឺរ៉ុបបានបើកបនពេស្យាតុក្កតាសិចបំរើអារម្មណ៍បុរសផងដែរ ។
កាលពីពេល ថ្មីៗកន្លងមកអង់គ្លេសក៏បានបើកបនតុក្កតាសិចជូនអតិថិជនដែលចង់សាករសជាតិក្រៅពីមនុស្សពិតដែរ ។ លោក Steven Crawford អាយុ២៥ឆ្នាំបានសម្រេចចិត្តបើកជាលើកដំបូងនៅអង់គ្លេស ស្ថិតនៅក្នុងខណ្ឌSouth Lanarkshire ដើម្បីយកចិត្តបុរសនៅក្នុងទិវាបុណ្យនៃសេចក្ដីស្រឡាញ់នេះ ៕
ចែករំលែកព័តមាននេះ