ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់បោក​មេខ្យល់​ថា​យក​ឯកសារ​ទៅ​បំពេញបែបបទ​ឲ្យ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ពលករ​ខ្មែរ​ម្នាក់​ឈរ​យំ​នៅ​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ឈម​នឹង​ទឹកដី​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​តាម​រក​មេខ្យល់​បោក​ប្រាក់​មិនឃើញ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ពលករ​ខ្មែរ​ម្នាក់​ឈរ​យំ​នៅ​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ឈម​នឹង​ទឹកដី​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​តាម​រក​មេខ្យល់​បោក​ប្រាក់​មិនឃើញ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្មែរ​-​ថៃ ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ។

ស្ត្រី​ជា​ពលករ​ម្នាក់​នេះ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ប៉ុន្តែ​ប្រាប់​គេឯង​ថា នាង​ទើប​វិល​ត្រលប់​ពី​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ និង​មាន​ទីលំនៅ​ខេត្តសៀមរាប ។ ស្ត្រី​រង​គ្រោះ​និយាយ​ថា នាង​ឆ្លង​ពី​ថៃ​មក​កម្ពុជា​តាម​រយៈ​មេខ្យល់​ម្នាក់ ដោយពេល​ទៅ​ដល់​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គេ​ទារប្រាក់​៧​ម៉ឺន​រៀល​ថា យក​ទៅ​វាយ​បិទ​ឯកសារ​បែបបទ​ចូល​ប្រទេស ។

នាង​បន្ត​ថា ក្រោយ​ពី​បុរស​សង្ស័យ​ទទួល​ប្រាក់​ទៅ​បាត់​មួយសន្ទុះ គេ​បាន​យក​លិខិតឆ្លងដែន​មក​ឲ្យ​វិញ ។ នាង​បន្ត​ថា ដោយ​សង្ស័យ​ក៏​បើក​មើល​លិខិតឆ្លងដែន ស្រាប់តែ​មិន​ទាន់​មានកា​ប្រថាប់​ត្រាប់​បិទ​ឲ្យ​ពី​នគរបាល​ជំនាញ​ច្រក​ទ្វារ​ផង ។

ស្ត្រី​ខាងលើ​បាន​តាម​រក​មេខ្យល់​ដល់​ខាង​ដី​ថៃ ប៉ុន្តែ​មិនឃើញ​ឡើយ បាន​ត្រឹមតែ​រៀបរាប់​ប្រាប់​គេឯង​ទាំង​ទឹកភ្នែក​ថា មាន​ប្រាក់​បន្តិចបន្តួច​ទុកជា​សោហ៊ុយ​ជិះ​រថយន្ត​ទៅ​ស្រុក បែរ​ត្រូវ​គេ​បោក​អស់​ទៀត ។ ដោយ​ខ្លាច​នាង​គ្មាន​ប្រាក់​ទៅ​វាយ​បិទ​ឯកសារ​នៅ​ចំណុច​បែបបទ​ចូល​ប្រទេស បុរស​ខ្មែរ​ម្នាក់​បាន​ជូន​នាងរង​គ្រោះ​១០០​បាតប្រាក់​ថៃ ហើយ​ណែនាំ​នាង​ឲ្យ​វិល​ត្រលប់​ទៅ​ដី​ខ្មែរ​វិញ ។

ជុំវិញ​ករណី​ខាងលើ លោក សេ​ម មក​រា ប្រធាន​សេនាធិការ នគរបាល​អន្តោ​ប្រវេ​ស្តន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​១៩ ខែកុម្ភៈ នេះ​ថា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ខាងលើ​ឡើយ ប៉ុន្តែ​លោក​ថា ក្រុម​ឆបោក​ពលករ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​កន្លង​មក ខាង​លោក​ចាប់​បានជា​បន្តបន្ទាប់​បញ្ជូន​ឲ្យ​ខាង​ជំនាញ​ចាត់ការ​តាម​ច្បាប់ ។

លោក​បញ្ជាក់​ថា ការ​បំពេញ​ឯកសារ​បិទ​បើក​ឆ្លង​ព្រំដែន​ទៅ​មក​ដី​ថៃ មិន​ត្រូវ​បាន​យក​ប្រាក់​សូ​ម្បី​តែ​១០០​រៀន ។ ដើម្បី​បញ្ចៀស​នៅ​ការ​រិះគន់​នានា ក៏​ដូច​ជា​ដើម្បី​រក្សា​បាប​នូវ​សុវត្ថិភាព​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ សង្ឃឹមថា​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ចាត់វិធានការ​លើ​ក្រុម​ឆបោក ឬ​មេខ្យល់​មិន​ឲ្យ​កើត​មាន​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ