ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​សប្បាយ​រីករាយ​នឹង​ការ​លក់ដូរ​ពេល​រាត្រី​នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រដូវ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ​គេ​សង្កេត​ឃើញ​អាជីវករ​ម្នាក់​ៗ ដែល​លក់ដូរ​នំចំណី​នៅ​ក្បែរ​សួន​កុមារ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មមារ​ញឹក​គួរ​ឱ្យ​កត់សម្គាល់ ដោយ​កន្លែង​ខ្លះ​មាន​ភ្ញៀវ​ចូល​ទៅ​អង្គុយ​ហូប ខ្លះ​ទៀត​ទិញ​ច្រក​ខ្ចប់​យក​ទៅ​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ…

ខេត្ត​ប៉ៃលិន ៖ រដូវ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ​គេ​សង្កេត​ឃើញ​អាជីវករ​ម្នាក់​ៗ ដែល​លក់ដូរ​នំចំណី​នៅ​ក្បែរ​សួន​កុមារ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មមារ​ញឹក​គួរ​ឱ្យ​កត់សម្គាល់ ដោយ​កន្លែង​ខ្លះ​មាន​ភ្ញៀវ​ចូល​ទៅ​អង្គុយ​ហូប ខ្លះ​ទៀត​ទិញ​ច្រក​ខ្ចប់​យក​ទៅ​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ស្រី​លី​ន រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ជួល​កន្លែង​លក់ដូរ​នៅ​ក្បែរ​សួន​កុមារ​នេះ លក់ដូរ​ដូច​ជា ប្រហិត សាច់​គោ​អាំង ស្លាប់មាន់​អាំង អស់​រយ​:​ពេល​ជា​យូរ​មក​ហើយដោយ​ក្នុង​១​យប់​ៗ​ចាប់ពី​ម៉ោង​៧ រហូត​ដល់​ម៉ោង​១០​បាន​ប្រាក់​ប្រហែល​១០​ទៅ​១៥​ម៉ឺន​រៀល​ដែរ ។ គាត់​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ​មាន​អតិថិជន​ច្រើន​ចូល​មក​ទិញ​ដែល​ធ្វើ​ឱ្យ​គាត់​និង​ប្តី​ស្ទើរតែ​លក់​មិន​ទាន់​នោះ​ឡើយ ដោយ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​បាន​ប្រាក់​ក្នុង​១​យប់​ៗ៣០​ទៅ​៤០​ម៉ឺន​រៀល​ផង​ដែរ ។ ម្យ៉ាងវិញទៀត អ្វី​ដែល​គាត់​សង្កេត​ឃើញ​នោះ​គឺ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នា​ឆ្នាំ​២០១៨​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ឆ្ងាយ ដោយ​ឆ្នាំ​នេះ មាន​មនុស្ស​ក្មេង ចាស់​ដើរ​លេង​ច្រើន ហើយ​ការ​ចាយវាយ​លុយកាក់​ក៏​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ដែរ ។

ចំណែក​ភ្ញៀវ​ទេសចរ​ម្នាក់​ឈ្មោះ សីហា បានឱ្យ​ដឹង​ថា រូបគេ​សប្បាយ​រីករាយ​ក្នុង​ការ​នាំ​ក្រុម​គ្រួសារ​ដើរ​លេង​កំសាន្ត បើ​ទោះបីជា​មិន​បាន​ដើរទៅ​លេង​នៅ​តាម​ខេត្ត​ឆ្ងាយ​ៗ តែ​នៅ​ពេល​យប់​រូបគេ​តែង​នាំ​ប្រពន្ធ​កូន​ទៅ​លេង​លើ​សួន​កុមារ​ដើម្បី​នាំ​គ្នា​ទិញ​នំចំណី​ហូប​ឆ្អែត​រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ការ​ដើរ​លេង​នេះ​ដើម្បី​បំបាត់​ភាព​តានតឹង​នៅ​ក្នុង​អារម្មណ៍ និង​ជួយ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​ផ្សេង​ៗ ដែល​តែងតែ​គិត​វែង​ឆ្ងាយ ។ លើស​ពី​នេះ ការ​ដើរ​លេង​នៅ​ក្នុង​ខេត្ត​ពិតជា​ជួយ​បង្កើត​អនុស្សាវរីយ៍​ថ្មី​ៗ ធ្វើ​ឱ្យ​ចេះ​យល់ចិត្ត​រវាង​ប្តី​ប្រពន្ធ និង​កូន​ហើយ​ថែម​ទាំង​យល់​ពី​សង្គម​ខាងក្រៅ​កាន់តែ​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ